ក្រសួងការងារ៖ ការវិនិយោគលើកុមារថ្ងៃនេះ គឺជាការវិនិយោគលើអនាគត
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រសួងការងារ៖ ការវិនិយោគលើកុមារថ្ងៃនេះ គឺជាការវិនិយោគលើអនាគត

 ក្រសួងការងារ៖ ការវិនិយោគលើកុមារថ្ងៃនេះ គឺជាការវិនិយោគលើអនាគត

ចេញផ្សាយថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៥


ខេត្តព្រៃវែង៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការវិនិយោគលើកុមារថ្ងៃនេះ គឺជាការវិនិយោគលើអនាគត។ ខណៈការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាបញ្ហាអាទិភាពដែលត្រូវមានការប្តេជ្ញាចិត្តរួមគ្នា និងទាមទារនូវការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។ 



ការថ្លែងនេះរបស់ឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងកម្មវិធីចែកសម្ភារសិក្សា មធ្យោបាយធ្វើដំណើរ និងពូជសត្វ ពូជបន្លែ ដល់កុមារ និងក្រុមគ្រួសារគោលដៅ ដែលបានទប់ស្កាត់ និងការពារពីការប្រើប្រាស់ពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋ ក្បឿង ចំនួន ៩០នាក់ (ស្រី៤៥នាក់)។ 


ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានអំពាវនាវ ឱ្យបន្តតាមដានវាយតម្លៃអំពីវឌ្ឍនភាពនៃការអប់រំកុមារ ដើម្បីកំណត់ភាពគង់វង្សនៃការសិក្សារបស់កុមារ ជំរុញការសហការជាមួយគណៈកម្មការប្រឆាំងពលកម្មកុមាររាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់ភូមិ/ឃុំគំរូមួយគ្មានពលកម្មកុមារ និងនិរន្តរភាព នៃវិស័យណាមួយគ្មានពលកម្មកុមារនៅក្នុងស្រុកមួយចំនួន។ 


ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ក្នុងករណីសង្ស័យមានការប្រើប្រាស់ពលកម្មកុមារ សូមចូលរួមផ្តល់ព័ត៌មានភ្លាមមក Hotline ១២៨៦ ឬប្រអប់បណ្ដឹងអនាមិក។ ទន្ទឹមនឹងនេះ ក៏ចូលរួមជំរុញការផ្សព្វផ្សាយទៅគ្រប់វេទិកាសាធារណៈ និងវេទិកានានានៅក្នុងមូលដ្ឋាន ពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ។


សូមជម្រាបជូនថា គម្រោងកិច្ចអន្តរាគមន៍ស្នូល គឺជាកម្មវិធីមួយដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈការផ្តល់ឱកាសអប់រំ ជំរុញឱ្យកុមារមានឱកាសបន្តការសិក្សាដោយការផ្តល់វគ្គបំប៉នមុនពេលចូលរៀន ការលើកកម្ពស់សុខុមាលភាពកុមារដោយផ្តល់ឧបត្ថម្ភអាហារដល់កុមារ និងផ្តល់ជាសម្ភារសិក្សា សម្លៀកបំពាក់ ស្បែកជើង កាបូប និងមធ្យោបាយធ្វើដំណើរដល់កុមារ៕





Previous Post Next Post