លោកមែភូមិ លោកអនុភូមិ លោកតាអាចារ្យ ព្រមទាំងសប្បុរសជនបានចូលរួមសហការគ្នាស្ថាបនាផ្លូវខ្នងប្រឡាយ៧៣ ដែលមានប្រវែង មួយពាន់ ប្រាំមួយរយម៉ែត្រស្ថិតនៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ
ចេញផ្សាយថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៥
www.darastp-tvonline.com.kh
Facebook page: DARASTP-TVONLINE
នៅព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ លោកមេភូមិ លោកអនុភូមិ និងលោកតាចារ្យ ព្រមទាំងសប្យុរសជនបានចូលរួមសហការគ្នា ដើម្បីកសាងផ្លូវខ្នងប្រឡាយ ៧៣ ដែលមានប្រវែង មួយពាន់ ប្រាំមួយរយ ម៉ែត្រដែលស្ថិតនៅភូមិខ្វាវឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
ចូលដល់រដូវវស្សាភ្លាម ភ្លៀងធ្លាក់សឹងរាល់ថ្ងៃដោយមើលឃើញ ពីទុក្ខ លំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ពិបាក ធ្វើដំណើរ យ៉ាងខ្លាំងនោះ លោកមេភូមិលោកអនុភូមិ បានសហការគ្នា ជាមួយលោកតាអាចារ្យ ដើម្បីជួល គ្រឿងចក្រមកឈូសផ្លូវ ខ្នងប្រឡាយ ៧៣ ដើម្បីជួយសម្រួលទុក្ខ លំបាក ជូនប្រជាពលរដ្ឋ។ ដោយមាន ការឧបត្ថម្ភចូលរួមចំណែកពីសំណាក់បងប្អូនប្រជាពលរដ្ឋបានចំណាយនូវ ថវិកាផ្ទាល់ខ្លួន ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋានជា ពិសេទាំងនោះសហការីអង្គភាពសារព័ត៌មានDARASTP-TVONLINE ក៏បានចំណាយនូវថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍ដើម្បីជួយសម្រួលទុក្ខលំបាកជូនពលរដ្ឋក្នុងការធ្វើដំណើរឲ្យមានភាពងាយស្រួលជាងមុន។
ស្របពេលជាមួយគ្នានេះដែល ក្រុមការងារផ្នែករដ្ឋបាលក្រុមហ៊ុន ខូភ្យូស (ខេមបូឌា) អ៊ិនធើណេសិនណល អ៊ិន បានចូលរួមឧបម្ភនូវថវិការមួយចំនួនធំសម្រាប់ជួយចាក់ដីធ្វើផ្លូវ ដើម្បីជួយសម្រួលដល់បងប្អូនកម្មករ កម្មការិនីរោងចក្រងាយស្រួលធ្វើដំណើរប្រកបដោយសុវត្ថិភាព។
ទន្ទឹមនឹងនោះក៏រំលឹកផងដែរថា ក្រុមហ៊ុន ខូភ្យូស (ខេមបូឌា) តែងតែយកចិត្តទុកចិត្តទុកដាក់ និងជួយគ្រប់ស្ថានភាពរបស់បងប្អូនប្រជាពលរដ្ឋដែលជួបនូវទុកលំបាកផ្សេងៗជានិច្ច នេះសបញ្ជាក់ឲ្យបានឃើញកាន់តែច្បាស់ថា ក្រុមហ៊ុនបានចូលរួមចំណែកជួយដល់សង្គមគ្រប់កាលៈទេសៈជានិច្ច។




