ព្រះករុណាព្រះមហាក្សត្រសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន 100,000$ (មួយរយពាន់ដុល្លារស.រ.អា) ជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក ដោយសារសង្រ្គាម
ចេញផ្សាយថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥
យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះមហាក្សត្រ បានអញ្ជើញប្រគល់ព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន 100,000$ (មួយរយពាន់ដុល្លារស.រ.អា) ដែលជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនកាកបាទក្រហមកម្ពុជា ដែលទទួលដោយលោកជំទាវ អ៊ុក ម៉ាលី អគ្គហិរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។







