អ្នកជំនាញនយោបាយថា មានតែកម្ទេចសមត្ថភាពយោធាថៃ និងការដាក់សម្ពាធធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិប៉ុណ្ណោះដែលអាចបញ្ឈប់សង្គ្រាមថៃឈ្លានពានបាន
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អ្នកជំនាញនយោបាយថា មានតែកម្ទេចសមត្ថភាពយោធាថៃ និងការដាក់សម្ពាធធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិប៉ុណ្ណោះដែលអាចបញ្ឈប់សង្គ្រាមថៃឈ្លានពានបាន

 អ្នកជំនាញនយោបាយថា មានតែកម្ទេចសមត្ថភាពយោធាថៃ និងការដាក់សម្ពាធធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិប៉ុណ្ណោះដែលអាចបញ្ឈប់សង្គ្រាមថៃឈ្លានពានបាន

ចេញផ្សាយថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥


ភ្នំពេញ៖ អ្នកជំនាញវិទ្យាស្ត្រនយោបាយកម្ពុជា បានលើកឡើងថា មានតែការឆ្លើយតបដោយប្រើកម្លាំងយោធាយ៉ាងចាស់ដៃដើម្បីកម្ទេចសមត្ថភាពកម្លាំងខ្មាំងឈ្លានពានថៃ និងការប្រើយន្តការការទូតនិងច្បាប់អន្តរជាតិដើម្បីដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើថៃប៉ុណ្ណោះ ទើបអាចបញ្ឈប់សង្គ្រាមឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពកម្ពុជាបាន។


លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ថៃមានអំនួតក្អេងក្អាងព្រហើនកោងកាចសាហាវព្រៃផ្សៃ អាងខ្លួនមានអាវុធទំនើប បើកការបាញ់ប្រហារកម្ពុជាទាំកំរោលបំផ្លាញផ្ទះសម្បែង សម្លាប់ជនស៊ីវិល បំផ្លាញបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធកម្ពជាជាច្រើន។ លោកថា ដើម្បីបំបាក់អំនួននេះ មានតែកម្ពុជាខ្លាំង និងការដាក់សម្ពាធពីសហគមន៍អន្តរជាតិឱ្យធ្ងន់ធ្ងរប៉ុណ្ណោះទើបអាចបញ្ឈប់ការឈ្លានពាននេះបាន។



លោកថ្លែងថា៖«មានតែកម្ចាត់សមត្ថភាពយោធាសៀមឱ្យខ្ទេចតែម្តង បើសិនជាយើងមិនវាយសៀមឱ្យខ្ទេចខ្ទីទេសៀមនេះនឹងមិនព្រមចុះញ៉មហើយនៅតែព្រហើនកោងកាចសាហាវព្រៃផ្សៃដដែល។ទី២ យើងពឹងលើយន្តការការទូតនិងច្បាប់អន្តរជាតិដែលពឹងអាស្រ័យខ្លាំងលើសម្ពាធរបស់សហគមន៍អន្តរជាតិ ជាពេសេស ប្រទេសមហាអំណាចធំៗទាំង៥ មានចិន សហរដ្ឋអាម៉េរិក បារាំង អង់គ្លេស និងរុស្ស៊ី ត្រូវតែដាក់សម្ពាធការទូត សេដ្ឋកិច្ចនិងយោធាលើប្រទេថៃ»។


ចំណែកលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ មើលឃើញថា ការឈ្លានពានរបស់ថៃលើអធិបតេយ្យភាពកម្ពុជា រហូតមកដល់ថ្ងៃទី១១ ខែធ្នូនេះនៅមិនទាន់មានសញ្ញាថាថៃចង់បញ្ចប់សង្គ្រាមនិងមហិច្ឆតាឈ្លានពាននៅឡើយទេ។ បើតាមលោកបណ្ឌិត ថៃមានគំនិតនយោបាយទុច្ចរិត មិនខ្លាចក្នុងការបំពានយ៉ាងគឃ្លើនលើច្បាប់អន្តរជាតិ និងប្រទេសមហាអំណាច ហេតុនេះ មានតែកម្ពុជាខ្លួនឯងខ្លាំង និងបញ្ឈប់មនោសញ្ចេតនាជាមួយថៃប៉ុណ្ណោះ ទើបអាចបញ្ចប់សង្គ្រាមបាន។




លោកថ្លែងថា៖«ថៃមានគំនិតបង្កប់នូវនយោបាយទុច្ចរិតបិសាច បើយើងទន់ខ្សោយថៃនឹងវាយសង្គ្រុបហើយទើបចរចាកាត់ទឹកដីកម្ពុជាយក។ នេះជាគំនិតនយោបាយទុច្ចរិតបិសាចរបស់ថៃ ដូចច្នេះ កម្ពុជាមិនអាចទន់ខ្សោយទេ គឺត្រូវតែបង្ហាញភាពខ្លាំងទប់ទល់ថែរក្សាទឹកដីឱ្យខានតែបាន ស្របតាមសន្ធិសញ្ញាបារាំងសៀម និងផែនទីអមសន្ធិសញ្ញាបារាំងសៀម»។


រីឯលោក ថោង ម៉េងដាវីត អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ បានលើកឡើងថា ការឈ្លានពានរបស់ថៃលើកម្ពុជានឹងមិនថមថយឡើយ ព្រោះពេលនេះរដ្ឋាភិបាលថៃកំពុងត្រូវបំពេញចិត្តក្រុមយោធានិងក្រុមរាជវាំងដើម្បីពង្រីកឥទ្ធិពល និងទទួលបានការគាំទ្របន្ថែមពីក្រុមទាំងនោះ។ យ៉ាងណាក៏ដោយដើម្បីបញ្ចប់សង្គ្រមមនេះ កម្ពុជាត្រូវតែខ្លាំង និងត្រូវតែបន្តប្រើប្រាស់សិទ្ធិការពារខ្លួន និងច្បាប់អន្តរជាតិ ដើម្បីដាក់សម្ពាធថៃ និងរុញច្រាននយោបាយថៃឱ្យធ្លាក់ជ្រោះបន្ថែមទៀត។



លោកថ្លែងថា៖«រដ្ឋាភិបាលនិងយោធាថៃកំពុងតែសប្បាយរីករាយ និងមានអំនួតលើជ័យជម្នះ តាមបណ្តោយព្រំដែនមួយចំនួន និងការកម្ទេចប្រាសាទខ្មែរ ប៉ុន្តែកម្ពុជាមិននៅស្ងៀមទេ គឺនៅតែបន្តបញ្ជូនកងទ័ព និងសព្វាវុធដើម្បីវាយប្រហារសព្វាវុធ និងទីបញ្ជាការកងទ័៏ពថៃនៅតាមបណ្តោយព្រំដែន និងហ៊ុមព័ទ្ធទ័ពថៃជាចំណាំខ្មាំង»។


គួរបញ្ជាក់ថា ថៃបានបើកការវាយប្រហារមុនទាំងស្រុង លើដែនអធិបតេយ្យភាពកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ដោយបានធ្វើឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់១០នាក់ និងបួស៦០នាក់ គិតត្រឹមថ្ងៃទី១0 ខែធ្នូ ឆ្នាំ២០២៥។ នេះតាមបើរបាយការណ៍របស់ក្រសួងការពារជាតិ៕

Previous Post Next Post