សម្ដេចមហាមន្ត្រី គុយ សុផល អញ្ជើញជាអធិបតីក្នុងព្រះរាជពិធី កាត់ឫសសីមាព្រះវិហារថ្មី វត្តវត្តកេតកន្យារាម ក្រុងសៀមរាប
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្ដេចមហាមន្ត្រី គុយ សុផល អញ្ជើញជាអធិបតីក្នុងព្រះរាជពិធី កាត់ឫសសីមាព្រះវិហារថ្មី វត្តវត្តកេតកន្យារាម ក្រុងសៀមរាប

 សម្ដេចមហាមន្ត្រី គុយ សុផល អញ្ជើញជាអធិបតីក្នុងព្រះរាជពិធី កាត់ឫសសីមាព្រះវិហារថ្មី វត្តវត្តកេតកន្យារាម ក្រុងសៀមរាប

ចេញផ្សាយថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអមដំណេីរ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងព្រះរាជពិធីកាត់ឫសសីមាព្រះវិហារថ្មី វត្តកេតកន្យារាម សង្កាត់នគរធំ ក្រុងសៀមរាប និងខេត្តសៀមរាប។

ក្នុងព្រះរាជពិធីនេះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាមិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ គឺជាប្រភពបណ្ដុះនូវបញ្ញាញាណ ជាថ្នាលបណ្ដុះធនធានមនុស្សគ្រប់សម័យកាល ហើយបើតាមប្រវត្តិសាស្ត្របានបង្ហាញអោយឃើញថា ទីអារាមរួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយសីលធម៌ ចរិយាធម៌ និងប្រកបដោយគុណធម៌។ វត្តអារាម ក៏ជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយ សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៅទៀត ទីអារាមជាកន្លែងបណ្ដុះនូវធនធានមនុស្សដែលពោរពេញដោយចំណេះដឹងទាំងផ្លូវលោក ផ្លូវធម៌ និងប្រកបដោយមនសិការជាតិ។  លោកអភិបាលរងខេត្ត មានប្រសាសន៍បញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកតម្កើង និងទ្រទ្រង់ព្រះពុទ្ធសាសនាស្របនឹងស្ថានភាពសង្គមជាតិកំពុងតែរីកចម្រើន បានបង្ករលក្ខណៈសម្បត្តិដល់សកម្មភាពព្រះពុទ្ធសាសនា ក្នុងការអភិវឌ្ឍន៏វិស័យនេះ អោយមានរីកចម្រើនដូចវិស័យដទៃទៀត សក្ដិសមជាទីកន្លែងគោរពបូជានៃពុទ្ធបរិស័ទ ជាក់ស្ដែងនៅខេត្តសៀមរាប បច្ចុប្បន្ន មានវត្តចំនួន ២៦២វត្ត ព្រះសង្ឃមានចំនួន៥០៥៨អង្គ។ លោកក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ គឺត្រូវស្គាល់បុណ្យ ស្គាល់បាប និងត្រូវចូលរួមទប់ស្កាត់នូវរាល់អំពើ អបាយ មុខផ្សេងៗ។

ក្នុងឱកាសនោះដែរ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការសាទរ ចំពោះការកសាងសមិទ្ធផលទាំងអស់នៅក្នុងទីវត្តអារាមមួយនេះនាឱកាសនេះ។ ពិតណាស់  វត្តអារាម គឺជាមូលដ្ឋាននៃការអប់រំរបស់ព្រះពុទ្ធសាសនា ហើយវត្តអារាម បានក្លាយទៅជាមជ្ឍមណ្ឌលសម្រាប់ការអប់រំចំណេះដឹង ទំនៀមទម្លាប់ ប្រពៃណី ដែលត្រូវបានរក្សារហូតមកដល់ពេលបច្ចុប្បន្ន ។ សម្ដេចមហាមន្ត្រី គុយ សុផល បានមានប្រសាសន៍បញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ គឺបានបង្ហាញអំពីការយកចិត្តទុកដាក់ និងការរីកចម្រើនរបស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានសហការដឹកនាំកសាង និងការការពារបូរណៈភាពទឹកដី អធិបតេយ្យភាពជាតិដ៏ឧត្ដុង្គឧត្ដម ស្ថេរភាពសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជារាស្រ្ត និងការអភិវឌ្ឍជាបន្តបន្ទាប់ ជាពិសេសព្រះពុទ្ធសាសនាបានរីកចម្រើនឡើងវិញ។  

សូមជម្រាបថា ក្នុងព្រះរាជឱកាសដ៏ពិសេសនេះដែរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ចំនួន ៥ ០០០ ដុល្លារ ដល់វត្តកេតកន្យារាម ផងដែរ៕








Previous Post Next Post