លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា "គំនិតបែបនិយម" ដើម្បីខ្មែរបានគេស្គាល់ច្រើន
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា "គំនិតបែបនិយម" ដើម្បីខ្មែរបានគេស្គាល់ច្រើន

 គំនិតបែបខ្មែរនិយម

ដើម្បីខ្មែរបានគេស្គាល់ច្រើនតើយើងធ្វើដូចម្តេចខ្លះតាមវិធីងាយៗ នៅ KTI ?

ចេញផ្សាយថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២៥



ខណៈពេលដែលថ្នាក់ដឹកនាំបានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក» បានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥, ខ្ញុំ គាំទ្រពេញទំហឹង ៖





ទី១- បន្តបង្ហាញសិល្បៈវប្បធម៌ខ្មែរនៅច្រកអន្តរជាតិចេញចូល ជាប្រចាំ ដោយផ្លាស់ប្តុរទម្រង់សម្ដែងសិល្បៈ។ ពេលខ្លះ អាចយកទម្រង់សិល្បៈសម្តែងដូចករណីឆៃយ៉ាំ ដែលមានសម្លេងបែបទាក់ទាញកន្ត្រាក់អារម្មណ៍ ហើយក៏អាចប្រគុំជាចង្វាក់រាំ នាំភ្ញៀវរាំសប្បាយផង។



ទី២- ជំរុញឱ្យមានលក់ផលិតផលម៉ាកក្នុងស្រុកឱ្យច្រើន រួមទាំងអាហារ ភេសជ្ជៈ។ ករណីរដូវបុណ្យភ្ជុំ ក៏អាចមាននំអន្សមជូនភ្ញៀវទិញឬភ្លក្សបាន។




ទី៣- កសិផល ដែលជាមុខទំនិញយុទ្ធសាស្ត្រសក្ដានុពលជំរុញនាំចេញ (គ្រាប់ស្វាយចន្ទី ម្រេច អង្ករក្រអូបលេច១...) គួរជំរុញតាំងបង្ហាញ ឬលក់ ឬជូនភ្លក្ស...។


សាសន៍ក្បែរខាងកម្ពុជា គេតែងបង្អាប់យើង រីឯយើងខ្លួនឯងត្រូវចេះចាប់ឱកាសប្រឹងប្រែងច្នៃប្រតិដ្ឋ ផលិត ផ្សព្វផ្សាយ...ឱ្យច្រើន ឱ្យខ្លាំង៕

ប្រភពហ្វេសប៊ុក យង់ ពៅ



Previous Post Next Post