ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មានអញ្ជើញចូលរួមក្នុងវេទិកាសាធារណ:នៅស្រុកចិត្របុរីខេត្តក្រចេះ
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មានអញ្ជើញចូលរួមក្នុងវេទិកាសាធារណ:នៅស្រុកចិត្របុរីខេត្តក្រចេះ

 

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរីអញ្ជើញចូលរួមក្នុងវេទិកាសាធារណ:ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា

ចេញផ្សាយថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥

www.darastp-tvonline.com.kh

Facebook Page: DARASTP-TVONLINE



(ក្រចេះ)៖ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកចិត្របុរី នាព្រឹកថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីវេទិកា សាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិវេនអនុវិទ្យាល័យគោលាប់ ភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ដើម្បីចុះជួបជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម ក្តីទុក្ខកង្វល់ផ្សេងៗដែលបងប្អូនប្រជាពលរដ្ឋត្រូវបានស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល។





នៅវេទិកាក្នុងកម្មវិធីនោះ ដែលមានការអញ្ជើញចូលរួមពី សមាជិកក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ៣ប្រភេទ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងប្រជាពលរដ្ឋ សរុប ប្រមាណជាង ២០០ នាក់ ទទួលបានសំណូមពរ សរុប ០៥ករណី បានដោះស្រាយ ០៣ករណី កំពុងដោះស្រាយ ០២ករណី មិនទាន់ដោះស្រាយ០ករណី។





ជាកិច្ចចាប់ផ្ដើមលោក យិន វណ្ណៈអភិបាលនៃគណៈអភិបាលស្រុកចិត្តបុរីបានឡើងមានមតិសំណេះសំណាលស្វាគមន៍គណៈអធិបតី និងបើកកម្មវិធីឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមលើកយកមតិយោបល់សំខាន់ៗដែលកំពុងប្រឈមចំពោះមុខក្នុងវេទិកាសាធារណ:ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងកម្មវិធីនោះ ឯកឧត្តម សុខ ចាន់ភក្តី ប្រធានក្រុមការងារចុះស្រុកចិត្របុរី រួមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរីបាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកបងប្អូនប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលជានិច្ចកាលលោកតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច។

ជាកិច្ចបញ្ចប់ឯកឧត្តម សុខ ចាន់ភក្តី ក៏បានថ្លែងអំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី លោកអភិបាល អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងទាំង៣ប្រភេទ និងបងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅថ្ងៃនេះ ក្នុងការលើកយកបញ្ហាផ្សេងៗរួមគ្នាដោះស្រាយ ដើម្បីបង្កើតភាពទំនាក់ទំនងរវាងអាជ្ញាធរមានសមត្ថកិច្ច ជាមួយបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែស្និតស្នាលក្នុងនាមយើងជាគ្រួសារតែមួយ។










Previous Post Next Post