មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ថ្លែងថា ការបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺមានសារៈសំខាន់
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ថ្លែងថា ការបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺមានសារៈសំខាន់

 មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ថ្លែងថា ការបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺមានសារៈសំខាន់ក្នុងការកសាងនូវចលករ និងជាអ្នកនាំសារល្អៗដើម្បី ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

ចេញផ្សាយថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៥

www.darastp-tvonline.com.kh



នេះជាការថ្លែងរបស់ ឯកឧត្តម ថុង គន្ធយុឡេង នាយករងខុទ្ទកាល័យ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាននៃគណៈកម្មការទទួល បន្ទុកផ្សព្វផ្សាយអប់រំ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលជនបង្គោលសម្រាប់ការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការ វិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ឯកឧត្តម ថុង គន្ធយុឡេង បានគូសបញ្ជាក់ថា 




តាមរយៈការបណ្តុះបណ្តាលដល់មន្ត្រីទទួលបន្ទុកនៃកិច្ចការងារព័ត៌មានចំណុះក្រសួងព័ត៌មាន អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី សិល្បៈករ សិល្បៈការិនី និងអ្នកបង្កើតមាតិកាលើបណ្តាញទំនាក់ទំនងសង្គម នឹងប្រែក្លាយខ្លួនជាអ្នកនាំសារល្អសុច្ឆនៈ ដែលជាបង្គោល និងត្រូវបានចងក្រងជាក្រុមស្នូលមួយសម្រាប់ការងារផ្សព្វផ្សាយអប់រំជាបន្តទៀត ដែលជាកិច្ចការអាទិភាព ក្នុងចំណោមកិច្ចការងារសំខាន់ផ្សេងទៀតនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។

ឯកឧត្តម អនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាននៃគណៈកម្មការទទួល បន្ទុកផ្សព្វផ្សាយអប់រំ បានធ្វើការគូសបញ្ជាក់អំពីតួនាទី និងភារកិច្ចរបស់ក្រសួងព័ត៌មាន ថាតើមានអ្វីខ្លះ និងបានធ្វើអ្វីខ្លះ សម្រាប់កិច្ចការងារអប់រំ និងផ្សព្វផ្សាយ ស្តីពីបញ្ហាគ្រឿងញៀន ក្រៅពីមុខងារស្នូលរបស់ខ្លួន។ ក្រៅពីដើរតួនាទីជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល និងស្ថាប័នគ្រប់គ្រប់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ក្រសួងព័ត៌មានបានអនុវត្តដោយសកម្ម បុរេសកម្ម និងអន្តរសកម្ម ក្នុងការ គ្រប់គ្រងសាធារណមតិជាតិ និងអន្តរជាតិ ជាពិសេសធានាឱ្យបាននូវសន្តិសុខព័ត៌មាននៅកម្ពុជា តួយ៉ាង ធានាបាននូវការទទួលបាននូវព័ត៌មានដោយមិនមានការរើសអើង ព័ត៌មានដែលមានគុណភាព និងព័ត៌មានពិត។

ជាមួយគ្នានេះ ក្រសួងព័ត៌មាន បានរួមចំណែកក្នុងការងារអប់រំ ផ្សព្វផ្សាយ ពាក់ព័ន្ធទៅនឹងបញ្ហាគ្រោះថ្នាក់ ចរាចរណ៍ បញ្ហាជួញដូរមនុស្ស បញ្ហាគ្រឿងស្រវឹង និងជាពិសេសបញ្ហាគ្រឿងញៀននេះតែម្តង។ តាមរយៈ ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់រដ្ឋ រួមមានទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និង APP-ព័ត៌មានរបស់ក្រសួង ដែលផ្សាយលើរលកធាតុអាកាសក្តី និងបណ្តាញទំនាក់ទំនងផ្សេងៗក្តី ជាពិសេសតាមរយៈកិច្ចការសហការជាមួយប្រព័ន្ធផ្សព្វផ្សាយឯកជន អ្នកសារព័ត៌មាន បុគ្គលដែលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកា បានផលិតសិល្បៈបុរាណ សម័យ រឿងអប់រំខ្លី បទយកការណ៍ កិច្ចពិភាក្សា ការបញ្ចេញសារអប់រំល្អៗលើបណ្តាញសង្គម និងតាមផ្ទាំងប៉ាន់ណូតាមទីសាធារណៈផ្សេងៗផងដែរ។ 

ក្នុងក្របខណ្ឌនៃការងារផ្សព្វផ្សាយអប់រំស្តីពីបញ្ហាគ្រឿងញៀន ក្រសួងបានអនុវត្តជាប្រចាំតាមរយៈកម្មវិធី ទូរទស្សន៍ និងវិទ្យុ ដែលតែងតែបញ្ជ្រាបនូវសារអប់រំល្អៗស្តីពីបញ្ហាគ្រឿងញៀន។ ក្នុងនោះក្នុងឆ្នាំ២០២៤ ក្រសួងព័ត៌មាន ក៏បានរៀបចំវគ្គបណ្តុះបណ្តាលលើបញ្ហាគ្រឿងញៀននេះ ម្តងរួចមកហើយ ដែលកាលនោះ មានសិក្ខាកាមដែលជាអ្នកសារព័ត៌មាន និងពិធីករ-ពិធិការិនី ប្រមាណជិត ៣០០ នាក់។ 

ចំពោះវគ្គបណ្តុះបណ្តាលលើកទី២ សម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែល មានលក្ខណៈ ពិសេសជាងវគ្គមុន ដោយវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមត្រូវបានសម្រិតសម្រាំងដែលក្នុងនោះរួមមាន មន្ត្រីទទួលបន្ទុកកិច្ចការងារព័ត៌មាននៃអង្គភាពចំណុះក្រសួងព័ត៌មាន ចំនួន ៩៣រូប អ្នកសារព័ត៌មាន ចំនួន ១៨រូប (មកពីអង្គភាពចំនួន ១០) ពិធីករ-ពិធីការិនី ចំនួន ២១រូប (មកពីស្ថានីយ៍ទូរទស្សន៍និងវិទ្យុ ចំនួន៦) សិល្បៈករ-សិល្បៈការិនី ចំនួន ១០រូប និងអ្នកបង្កើតមាតិកាដែលមានប្រជាប្រិយភាពលើបណ្តាញ ទំនាក់ទនងសង្គម (ក្នុងនោះរួមមានអ្នកផលិតមាតិកាពាក់ព័ន្ធនឹងចំណេះដឹងទូទៅ សុខភាព កីឡា ម្ហូប អាហារជាដើម-ល-) មានចំនួន ១៨រូប សរុបទាំងអស់ចំនួន ១៦០រូប ៕




Previous Post Next Post