អភិបាលខេត្តតាកែវ ណែនាំអភិបាលស្រុកទ្រាំងថ្មីត្រូវប្រឹងប្រែងបម្រើប្រជាពលរដ្ឋឲ្យបានលឿនរហ័សនិងទប់ស្កាត់បទល្មើសនានានៅមូលដ្ឋាន
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិបាលខេត្តតាកែវ ណែនាំអភិបាលស្រុកទ្រាំងថ្មីត្រូវប្រឹងប្រែងបម្រើប្រជាពលរដ្ឋឲ្យបានលឿនរហ័សនិងទប់ស្កាត់បទល្មើសនានានៅមូលដ្ឋាន

 អភិបាលខេត្តតាកែវ ណែនាំអភិបាលស្រុកទ្រាំងថ្មីត្រូវប្រឹងប្រែងបម្រើប្រជាពលរដ្ឋឲ្យបានលឿនរហ័សនិងទប់ស្កាត់បទល្មើសនានានៅមូលដ្ឋាន

ចេញផ្សាយថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៥


តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំ ដល់លោកអភិបាលស្រុកទ្រាំងថ្មី ដែលទើបចូលកាន់តំណែង គឺត្រូវខិតខំបំពេញការងារ និងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានលឿន ត្រឹមត្រូវ និងទាន់ពេលវេលានិងធ្វើការអភិវឌ្ឍន៍ស្រុកទ្រាំងអោយកាន់តែរីកចម្រើនទ្វេឡើង។


មានប្រសាសន៍នៅក្នុងពិធីប្រកាសតែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលស្រុកទ្រាំងថ្មី កាលពីព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង បានណែនាំដល់លោកអភិបាលស្រុកថ្មីត្រូវខិតខំបំពេញការងារ និងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង ឲ្យបានលឿន ព្រោះដើម្បីធានាបានថា រដ្ឋបាលស្រុកដឹកដោយអ្នកថ្មីនេះនឹងក្លាយជាអង្គភាពមួយដែលផ្តល់សេវាល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវ។


   ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានប្រាប់ឲ្យលោកអភិបាលស្រុកថ្មី ខិតខំបំពេញការងារ និងបំប្រើពលរដ្ឋឲ្យអស់ពីសមត្ថភាពជាពិសេសរាល់សំណើ ឬតម្រូវការសេវាសាធារណៈរបស់ពលរដ្ឋត្រូវតែចុះដោះស្រាយឲ្យបានឆាប់រហ័សតាម ដែលអាចធ្វើទៅបាន ហើយរាល់ការផ្តល់សេវាទាំងអស់ត្រូវតែត្រឹមត្រូវតាម ច្បាប់ នីតិវិធី និងលក្ខខណ្ឌតម្រូវ ដើម្បីជៀសវាងកំហុសឆ្គងដែលអាចនាំឲ្យប៉ះពាល់ដល់ពលរដ្ឋ។


  ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរស្រុក ឃុំ និងកម្លាំង សមត្ថកិច្ចទាំងអសើត្រូវរួមសហការគ្នា លុបបំបាត់នូវ អំពើអសកម្មនានា និង ការធ្វើទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និង បទល្មើសផ្សេងៗជាដើម នៅមូលដ្ឋានដើម្បីធ្វើយ៉ាងណាឲ្យមូលដ្ឋានមានសន្តិសុខនិងនាំឲ្យបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹនាំរបស់អាជ្ញាធនិងរាជរដ្ឋាភិបាល។










Previous Post Next Post