ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងពីរខែ្សនៅក្នុងក្រុងបាត់ដំបង
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងពីរខែ្សនៅក្នុងក្រុងបាត់ដំបង

 ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងពីរខែ្សនៅក្នុងក្រុងបាត់ដំបង

ចេញផ្សាយថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥


បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងពីរខែ្សនៅសង្កាត់ស្វាយប៉ោ និងសង្កាត់អូរចារក្រុងបាត់ដំបងគឺផ្លូវលេខ៤ប្រវែង៣៦៥ម៉ែត្រទទឹង១២ម៉ែត្រ និងផ្លូវលេខ១១១ប្រវែង១១២ម៉ែត្រទទឹង៦ម៉ែត្រ។

ក្នុងពិធីបើកការដ្ឋាននេះ  ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ខេត្តបាត់ដំបង ជាពិសេសក្រុងបាត់ដំបងមានភ័ព្វសំណាងដែលបានទទួលគម្រោងធំៗចំនួន៣ដែលជាថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)អនុវត្តន៍គម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូនរួមមាន៖ទី១.ការសាងសង់ទីលានចាក់សំរាមស្ដង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ ដែលបាននិងកំពុងប្រើប្រាស់ដែលជាទីលានចាក់សំរាមស្ដង់សារធំជាងគេមួយនៅកម្ពុជា,ទី២.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងបានសាងសង់រួចរាល់១០០ភាគរយនិងបានស្ថាបនាជួសជុលផ្លូវជាបន្តបន្ទាប់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ចំពោះការសាងសង់នៅខាងកើតស្ទឹងគឺមានភាពងាយស្រួលដោយសារមានប្រព័ន្ធរំដោះទឹកភ្លៀងនៅតាមបណ្ដាផ្លូវមួយចំនួនរួចហើយ។បច្ចុប្បន្នទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែត្រូវបានប្រមូលយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ១០ហិកតា នៅស្រុកសង្កែ មុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលឱ្យអាចប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ។ទី៣.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹងសម្រេចការសាងសង់បានជិត១០០ភាគរយតាមគម្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥នេះដែលនឹងត្រូវប្រមូលទឹកកខ្វក់ពីផ្ទះបងប្អូនប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ហិកតា នៅស្រុកឯកភ្នំ។

ឯកឧត្តម សុខ លូ  បញ្ជាក់ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៦ខាងមុខនេះ គឺគម្រោងនៅប៉ែកខាងលិចស្ទឹងនឹងត្រូវបន្តដោយសាងសង់ផ្លូវចំនួន២១ខ្សែ មានប្រវែងប្រមាណ១០គីឡូម៉ែត្រនៅក្នុងក្រុងបាត់ដំបង ហើយផ្លូវមួយចំនួនទៀតក៏នឹងត្រូវសាងសង់ជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលខេត្ត បានស្នើសុំការយោគយល់អធ្យាស្រ័យខ្ពស់ពីបងប្អូនប្រជាពលរដ្ឋដែលកន្លងមកជួបបញ្ហាលំបាក និងដីហុយជាដើម ប៉ុន្តែការសាងសង់ពិតជាជួបបញ្ហាលំបាកច្រើននៅប៉ែកខាងលិចនេះដោយសារត្រូវចំណាយរយៈពេលយូរក្នុងការកាយផ្លូវក្រោមដីដែលមានជម្រៅជ្រៅ និងលំបាកស្មុគស្មាញ។

ឯកឧត្តម បានសំណូមពរទៅដល់ខាងគម្រោង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធមេត្តាយកចិត្តទុកដាក់ស្រោចទឹកផ្លូវជូនបងប្អូនប្រជាពលរដ្ឋដើម្បីកុំឱ្យដីហុយក្នុងអំឡុងពេលធ្វើដំណើរ។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ ក៏បានបង្ហាញពីទស្សនៈវិស័យក្នុងការអភិវឌ្ឍន៍ និងរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាក្រុងមួយដែលមានភាពស្អាត បៃតង ឆ្លាតវៃ  និងងាយស្រួលដើរ ដើម្បីលើកកម្ពស់សោភ័ណភាពបង្កើនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ។

ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះទប់ស្កាត់ការរំលោភដីចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយ និងរៀបចំដាក់សឡាបំភ្លឺផ្លូវដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕








Previous Post Next Post