ពិធីបិទយុទ្ធនាការ ១៦ថ្ងៃ៖ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ពិធីបិទយុទ្ធនាការ ១៦ថ្ងៃ៖ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

 ពិធីបិទយុទ្ធនាការ ១៦ថ្ងៃ៖ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

ចេញផ្សាយថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥


ស្វាយរៀង៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ» និងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៧ នៃទិវាអន្តរជាតិសិទ្ធិមនុស្ស ដែលត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង។






អជ្ញាធរខេត្តស្វាយរៀង ថ្នាក់ដឹកនាំក្រសួង  និងតំណាងក្រសួង ស្ថាប័ននានា រួមជាមួយអង្គការជាតិ អន្តរជាតិជាដៃគូពាក់ព័ន្ធ សរុបប្រមាណ ១ ៤០០នាក់ បានចូលរួមក្នុងពិធីនេះ។


ថ្លែងក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានលើកឡើងពីសារសំខាន់នៃការយល់ដឹងអំពីសុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ ដែលជាផ្នែកមួយនៃលក្ខខណ្ឌការងារ ដើម្បីឲ្យនិយោជក កម្មករនិយោជិត និងភាគីពាក់ព័ន្ធបន្តចូលរួមជំរុញការលើកកម្ពស់សិទ្ធិការងារ និងផលិតភាពការងារនៅកម្ពុជា។ 






ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តឲ្យកម្មករនិយោជិតទាំងអស់ស្វែងយល់អំពីសិទ្ធិរបស់ខ្លួនក្នុងការទទួលបានសុវត្ថិភាពការងារ និងប្រើប្រាស់នូវយន្តការបណ្តឹងក្នុងករណីទទួលរងនូវការប្រើប្រាស់អំពើហិង្សាផ្អែកលើយេនឌ័រ ជាពិសេសកម្មករនិយោជិតជាស្ត្រី។ 


ជាមួយនឹងការថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្តល់សារសំខាន់ ព្រមទាំងចូលរួមក្នុងយុទ្ធនាការយ៉ាងសកម្មចាប់ពីថ្ងៃទី ២០ វិច្ឆិកា ដល់ថ្ងៃទី ១០ ធ្នូនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏នៅតែអំពាវនាវឲបន្តអនុវត្តកិច្ចការនេះប្រកបដោយប្រសិទ្ធភាពដើម្បីសម្រេចបានទាំងគោលដៅសង្គម និងគោលដៅសេដ្ឋកិច្ច។


សូមបញ្ជាក់ថា ឆ្នាំ២០២៥ នេះ ជាខួបលើកទី៣៤ ហើយយុទ្ធនាការ ១៦ថ្ងៃ ដែលបានដំណើរការបញ្ចប់ប្រកបដោយជោគជ័យ ហើយក្នុងនោះចំណែកដ៏សំខាន់នៃការសម្រេចបាននេះអាស្រ័យដោយការចូលរួមគាំទ្រយ៉ាងសកម្មពីដៃគូនានាដូចជា៖ តំណាងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍, តំណាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC), សហជីព, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), សហភាពសហជីព, ក្រុមហ៊ុន VF (Cambodia) Sourcing Co., Ltd., អង្គការ Oxfam, អង្គការ Care Cambodia, អង្គការ GIZ, និងដៃគូពាក់ព័ន្ធ៕









Previous Post Next Post