សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខ វីរយុទ្ធជនសមរភូមិមុខ ដែលរងរបួស កំពុងព្យាបាល នៅមន្ទីរពេទ្យ
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខ វីរយុទ្ធជនសមរភូមិមុខ ដែលរងរបួស កំពុងព្យាបាល នៅមន្ទីរពេទ្យ

 សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខ វីរយុទ្ធជនសមរភូមិមុខ ដែលរងរបួស កំពុងព្យាបាល នៅមន្ទីរពេទ្យ

ចេញផ្សាយថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥


 កាលពីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចុះសាកសួរសុខទុក្ខ វីរយុទ្ធជនសមរភូមិមុខ ដែលទទួលរងរបួស ដោយការវាយប្រហាររបស់កងទ័ពថៃឈ្លានពានទឹកដីកម្ពុជា   ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ។

     ក្នុងឱកាសនោះដែរ សម្តេចភក្តី ក្រោយពីបានស្តាប់ វីរយុទ្ធជនយើង រាយការណ៍អំពីស្ថានភាព និងហេតុការណ៍ប្រយុទ្ធការពារទឹកដី នៅលើសមរភូមិ ជាក់ស្តែង សម្តេច បានថ្លែងអរគុណ និងលើកទឹកចិត្ត ដល់ក្មួយៗទាំងអស់គ្នា និងជូនពរឱ្យក្មួយៗឆាប់បានជាសះស្បើយ ដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំជាមួយយុទ្ធមិត្តនៅឯសមរភូមិវិញ និងបន្តបេសកកម្មការពារបូរណភាពទឹកដីជាបន្តទៀត ៕









Previous Post Next Post