ស្សានុសិស្សមកពីគ្រួសារវីរកងទ័ព និងកុមារកំព្រា ៣២០នាក់ទទួលអំណោយសប្បុរសធម៌របស់ ឯកឧត្តម ហេង សួរ
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ស្សានុសិស្សមកពីគ្រួសារវីរកងទ័ព និងកុមារកំព្រា ៣២០នាក់ទទួលអំណោយសប្បុរសធម៌របស់ ឯកឧត្តម ហេង សួរ

 ិស្សានុសិស្សមកពីគ្រួសារវីរកងទ័ព និងកុមារកំព្រា ៣២០នាក់ទទួលអំណោយសប្បុរសធម៌របស់ ឯកឧត្តម ហេង សួរ ដើម្បីលើកទឹកចិត្តដល់ការសិក្សា

ចេញផ្សាយថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦



​ភ្នំពេញ៖​ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ ​តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីចែកសម្ភារៈសិក្សា និងកម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនា ជូនដល់សិស្សានុសិស្សមកពីគ្រួសារក្រីក្រ និងគ្រួសារវីរកងទ័ពចំនួន ៣២០នាក់។


ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាជម្ពូវ័ន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។



ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម សោម ចំណាន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងបានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំក្រេបជញ្ជក់ចំណេះវិជ្ជា ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិនាពេលអនាគត។ ឯកឧត្តមបានបញ្ជាក់ថា ការចែកអំណោយនាពេលនេះ គឺជាស្មារតីនៃការចែករំលែក និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីជួយសម្រាលបន្ទុកជីវភាពដល់គ្រួសារសិស្សានុសិស្សដែលកំពុងជួបការលំបាក ក៏ដូចជាកូនចៅវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ។



ជាមួយគ្នានោះដែរ ឯកឧត្តម ប៉ែន វិបុល ក៏បានបញ្ជ្រាបនូវសារអប់រំផ្លូវចិត្តតាមបែបសាសនា ក្នុងគោលបំណងបណ្តុះស្មារតីឱ្យសិស្សានុសិស្សប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងការគោរពដឹងគុណ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងជាប្រជាពលរដ្ឋគំរូក្នុងសង្គម។


តាមរបាយការណ៍របស់លោកនាយកសាលាបឋមសិក្សាជម្ពូវ័ន បានឱ្យដឹងថា សិស្សានុសិស្សដែលទទួលបានការឧបត្ថម្ភទាំង ៣២០នាក់នោះ រួមមាន កូនវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចំនួន ៦៦នាក់, សិស្សភៀសសឹក ២២នាក់, កូនកំព្រាទាំងឪពុកម្តាយ ១៨នាក់, កូនកំព្រាឪពុក ៤៨នាក់, កូនកំព្រាម្តាយ ៣០នាក់ និងសិស្សដែលមានជីវភាពខ្វះខាតចំនួន ១៣៦នាក់ផ្សេងទៀត៕










Previous Post Next Post