ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារស.ស.យ.ក.បម្រើការប្រចាំវិស័យធនាគារជាតិនៃកម្ពុជា
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារស.ស.យ.ក.បម្រើការប្រចាំវិស័យធនាគារជាតិនៃកម្ពុជា

 ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារស.ស.យ.ក.បម្រើការប្រចាំវិស័យធនាគារជាតិនៃកម្ពុជា

ចេញផ្សាយថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២៦


ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារស.ស.យ.ក.បម្រើការប្រចាំវិស័យធនាគារជាតិនៃកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវបណ្ឌិតជា សិរី អគ្គទេសាភិបាល និងថ្នាក់ដឹកនាំគ្រប់រូបនៃធនាគារជាតិកម្ពុជា ដែលបានអនុញ្ញាតផ្តល់ឱកាសក្នុងការរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារស.ស.យ.ក.បម្រើការប្រចាំវិស័យធនាគារជាតិនៃកម្ពុជា និងសូមចូលរួមអបអរសាទរ ព្រមទាំងបានកោតសរសើរវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ ចំពោះការលះបង់កម្លាំងកាយចិត្ត ពេលវេលាដ៏មមាញឹក ចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលតាមរយៈយន្តកាចូលរួមសកម្មភាពជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងការបរិច្ចាគនូវ ធនធាន និងសម្ភារៈ ដើម្បីបំពេញកិច្ចការងារ ជូនជាតិមាតុភូមិ។



ឯកឧត្តមបានគូសបញ្ជាក់ថា ការចូលរួម និងការបង្ហាញសកម្មភាពរបស់សមាសភាពស.ស.យ.ក វិស័យធនាគារជាតិនៃកម្ពុជា បានឆ្លុះបញ្ចាំងពីត្រីវិស័យចង្អុលផ្លូវនៃបេសកម្មរបស់ក្រុមគ្រួសារស.ស.យ.ក. ប្រចាំវិស័យធនាគារជាតិនៃកម្ពុជានាពេលខាងមុខ។  ជាមួយគ្នានេះ ឯកឧត្តមបានជំរុញ និងលើកទឹកដល់សមាជិក សមាជិកា ទាំងអស់ ឱ្យបន្តសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងបុព្វហេតុរបស់ស.ស.យ.ក. ដើម្បីសម្រួចសមត្ថភាពក្នុងកាបំពេញបេសកម្ម ព្រមទាំងខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាពស.ស.យ.កនូវគ្រប់ការងាររបស់ខ្លួនដោយស្របទៅតាមអ្វីដែលជាផែនយុទ្ធសាស្រ្តរបស់ ស.ស.យ.ក.ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ការពារសុខសន្តិភាព ព្រមទាំងអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានភាពរឹងមាំនិងរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀតក្នុងនាមជាយុវជនបន្តវេន។










Previous Post Next Post