សម្តេចធិបតី៖ កម្ពុជាមិនមែនកំពុងបង្កើនជម្លោះទេ ចង់បន្ធូរបន្ថយជម្លោះជាមួយថៃ
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចធិបតី៖ កម្ពុជាមិនមែនកំពុងបង្កើនជម្លោះទេ ចង់បន្ធូរបន្ថយជម្លោះជាមួយថៃ

 សម្តេចធិបតី៖ កម្ពុជាមិនមែនកំពុងបង្កើនជម្លោះទេ ចង់បន្ធូរបន្ថយជម្លោះជាមួយថៃ និងចង់បានការរួមរស់ជាមួយគ្នាដោយសន្តិភាព

ចេញផ្សាយថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦



ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាមិនមែនកំពុងបង្កើនជម្លោះទេ ចង់បន្ធូរបន្ថយជម្លោះជាមួយថៃ និងចង់បានការរួមរស់ជាមួយគ្នាដោយសន្តិភាព។


សម្តេចធិបតីហ៊ុន ម៉ាណែត បញ្ជាក់ថា “យើងមិនមែនកំពុងបង្កើនជម្លោះទេ។ យើងចង់បន្ធូរបន្ថយជម្លោះ។ យើងចង់បានការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព»។ ទន្ទឹមគ្នានោះ សម្តេចបានបន្តលាតត្រដាងពីទង្វើឈ្លានពានរបស់ថៃថា ពួកគេបានរំលោភកាន់កាប់លើទឹកដីកម្ពុជា ហួសឆ្ងាយពីចំណុចដែល ទីក្រុងបាងកកខ្លួនឯងអះអាងជា ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរទៅទៀត។ នៅពេលត្រូវបានសួរថា តើកម្ពុជានឹងប្រើកម្លាំងយោធា ដើម្បីវាយយកទឹកដីដែលបាត់បង់មកវិញឬយ៉ាងណា សម្តេចបានឆ្លើយតបថា «យើងប្រកាន់ខ្ជាប់ជំហរបន្ធូរបន្ថយជម្លោះ និងដំណោះស្រាយដោយសន្តិវិធីជានិច្ច”។


សម្តេចធិបតីបន្តថា កម្ពុជាបានស្នើទៅកាន់បារាំង ដើម្បីសុំការផ្តល់ឯកសារក៏ដូចជាផែនទីប្រវត្តិសាស្រ្តផ្សេងៗ ដើម្បីព្យាយាមដោះស្រាយបញ្ហាទឹកដី ជាមួយប្រទេសថៃ ហើយបានអំពាវនាវឱ្យគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ អាចបន្តធ្វើការងារឡើងវិញលើរឿងនេះ។ 


សម្តេចធិបតីបានលើកឡើងថា ទោះលទ្ធផលនៃនីតិវិធីនេះ ចេញមកបែបណាក៏ដោយ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីទទួលយកវា ហើយសម្តេចសង្ឃឹមថា ខាងភាគីថៃក៏នឹងយល់ព្រមទទួលយកដូចគ្នា។ សម្តេចបានបង្ហាញក្តីបារម្ភ អំពីស្ថានការណ៍ព្រំដែនបច្ចុប្បន្ន ដោយចាត់ទុកថា វាមិនមានស្ថិរភាពនិងមានលក្ខណៈផុយស្រួយ៕

Previous Post Next Post