អភិបាលខេត្តកំពង់ស្ពឺ ជំរុញការអនុវត្តគម្រោងសុខភាពភ្នែក និងបង្ការជំងឺគ្រុនឈាមរបស់មូលនិធិ GX
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិបាលខេត្តកំពង់ស្ពឺ ជំរុញការអនុវត្តគម្រោងសុខភាពភ្នែក និងបង្ការជំងឺគ្រុនឈាមរបស់មូលនិធិ GX

 អភិបាលខេត្តកំពង់ស្ពឺ ជំរុញការអនុវត្តគម្រោងសុខភាពភ្នែក និងបង្ការជំងឺគ្រុនឈាមរបស់មូលនិធិ GX ឱ្យសម្រេចលទ្ធផលខ្ពស់បំផុតមុនពេលបញ្ចប់គម្រោង

ចេញផ្សាយថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៦


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែមីនាឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក John Chung- ទីប្រឹក្សាជាន់ខ្ពស់ គម្រោងនៃមូលនិធិ GX Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលក្នុងខេត្ត។


‎លោក John Chung- ទីប្រឹក្សាជាន់ខ្ពស់ បានជម្រាបជូនឯកឧត្តមអភិបាលខេត្តអំពីវឌ្ឍនភាពនៃគម្រោងមនុស្សធម៌សំខាន់ៗចំនួនពីរ រួមមាន៖ គម្រោងលុបបំបាត់ភ្នែកឡើងបាយ និង គម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម។ 


លោកបានបញ្ជាក់ថា គម្រោងទាំងពីរនេះមានរយៈពេលអនុវត្តសរុប ២ឆ្នាំ ហើយតាមផែនការគ្រោងទុក នឹងត្រូវបញ្ចប់ជាស្ថាពរនៅក្នុង ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។

‎ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ GX ដែលបាននាំយកនូវសេវាសុខាភិបាលដ៏មានសារៈសំខាន់មកកាន់ខេត្តកំពង់ស្ពឺ។ 


ឯកឧត្តម បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់លើសុខភាពភ្នែក និងការបង្ការជំងឺគ្រុនឈាម គឺជាកិច្ចការអាទិភាព ដែលជួយកាត់បន្ថយការលំបាក និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

‎ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឱ្យក្រុមការងារបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមូលនិធិ ដើម្បីធានាថាប្រជាពលរដ្ឋដែលជួបការលំបាក ជាពិសេសអ្នកដែលរស់នៅតាមតំបន់ដាច់ស្រយាល នឹងទទួលបាននូវអត្ថប្រយោជន៍ពីគម្រោងទាំងពីរនេះឱ្យបានច្រើនបំផុត មុនពេលគម្រោងត្រូវបញ្ចប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។


គួរបញ្ជាក់ថា គម្រោងរបស់មូលនិធិ GX ក្នុងខេត្តកំពង់ស្ពឺ មិនត្រឹមតែផ្តល់ការវះកាត់ភ្នែកឡើងបាយដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយអត្រាឆ្លងជំងឺគ្រុនឈាម តាមរយៈការអប់រំសុខភាព និងការផ្តល់សម្ភារបង្ការនានាដល់សហគមន៍ផងដែរ៕








Previous Post Next Post