ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ

 ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុចំនួន១,៦៨៦វិញ្ញាបនបត្រជូនប្រជាពលរដ្ឋ ចំនួន៤ភូមិ ក្នុងឃុំទីងចាក់ ស្រុកបរកែវ

ចេញផ្សាយថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦



ការចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុខាងលើ នេះបានធ្វើឡើងនៅ សៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៦ ដោយ
មានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គ
ភាពជុំវិញខេត្ត លោកមេបញ្ជាការ លោកស្នងការ កងកម្លាំង
ប្រដាប់អាវុធទាំង៣ លោកប្រធានក្រុម ក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកមេឃុំ លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋទាំង៣ភូមិយ៉ាងច្រើនកុះករ។

បើតាមការលើកឡើងពីសំណាក់ លោក លី ឧសភា ប្រធាន
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បាន អោយដឹងថា ក្រុមការងារចុះបញ្ជីដីធ្លីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបានខិតខំ អនុវត្តការងារយ៉ាងសកម្ម ប្រកបដោយយកការចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវលើវិស័យដីធ្លី។ លោកថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ អាចដំណើរការទៅបានក៏អាស្រ័យដោយមានការ ចូលរួមសម្របសម្រួលពីអាជ្ញាធរស្រុក អាជ្ញា
ធរឃុំ និងដោយមានការចូលរួមគ្រប់នីតិវិធីពីពុកម៉ែ បងប្អូនជាម្ចាស់ដីជាមួយក្រុមការងារបច្ចេកទេស ហើយដែលឈានដល់ដំណើរការនៃការចែកប័ណ្ណ នាឱកាសនេះ។ ហើយ តាមរយៈការសុំគោលការណ៍អនុញ្ញាត និងដោយទទួលបាននូវការ
អនុញ្ញាត ពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ក្រោមការសម្របសម្រួលពីអាជ្ញាធររដ្ឋបាល ស្រុកអូរជុំ អាជ្ញាធរឃុំល្អក់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បាន រៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលន
វត្ថុចំនួន ០៤ ភូមិ ក្នុងទីងចាក់ ស្មើនឹង ១,៦៨៦វិញ្ញាបនបត្រ ដែលមានដូចជា ៖ ទី១. ភូមិទុយ ចំនួន ៣៩៨ គ្រួសារ។ទី២.ភូមិកប ចំនួន ២៦៤ គ្រួសារ។ទី៣.ភូមិលូត ចំនួន ២៨៦ គ្រួសារ។ទី៤. ភូមិប៉ាណល់ ចំនួន ១៣៤ គ្រួសារ។ ជារួមស្រុក
បរកែវ ត្រូវបានបញ្ចប់ការវាស់វែង ដែលមានក្បាលដីសរុបចំនួន ១៥,២៧៣ ក្បាលដី។ បានចុះបញ្ជីចេញប័ណ្ណចំនួន ៦,២៨០ វិញ្ញាបនបត្រ ចែកប័ណ្ណរួចចំនួន ៣,៣២៩ វិញ្ញាបន
បត្រ ត្រៀមបិទផ្សាយចំនួន ០៦ ភូមិបន្តទៀត។

ថ្លែងងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសម្តែងនូវការ អបអរសាទរ ចំពោះពុកម៉ែ កម៉ែបងប្អូនជាម្ចាស់ដី ដែលកន្លងមកបានចូលរួមគ្រប់នីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខ ណៈជាប្រព័ន្ធជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត រហូតឈានដល ដល់ដំណាក់កាលនៃការចែកប័ណ្ណនាឱកាសនេះ។ ឯកឧត្តមបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺ ជាការចុះបញ្ជីដំបូង ដែល ដែលផ្តល់នូវសារសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងគោលដៅធានានូវភាព ស្របច្បាប់ កាត់បន្ថយទំនាស់ដីធ្លី កាត់បន្ថយភាពក្រីក្រ ការប្រើប្រាស់ និងចាត់ចែងផ្សេងទៀតតាមដែលអាច ធ្វើបាន។ ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ញ៉ែម
សំអឿន សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងអនុវត្តការងាររបស់លោកប្រធានមន្ទីររៀប
ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រុមការ
ងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងយុវជនស្ម័គ្រចិត្ត ទោះបីកន្លងមកមានស្ថានភាពលំបាក ភ្លៀង ធ្លាក់ច្រើន ផ្លូវរអិល និងស្ថានភាពផ្សេង ក្នុងគេ ក្នុងគោលដៅជំរុញការចុះ
បញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើ ដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ក្រោយពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួច ត្រូវទុកដាក់ រក្សាវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឱ្យបានគង់វង់ កុំឱ្យបាត់បង់ ឬខូច ត្រូវទុកកន្លែងដែលស្ងួត គ្មានសំណើម និងត្រូវធានាថាមានសុវត្ថិភាព។ក្នុងករណីត្រូវលក់ទិញ ឬធ្វើអំណោយបន្ត ត្រូវអនុវត្តតាមនីតិ
វិធីសុរិយោដី និងសៀវភៅគោលបញ្ជីដី ធ្លី ដោយត្រូវឆ្លងកាត់ការផ្ទេរកម្មសិទ្ធិ(កាត់ឈ្មោះ) តាមរយៈរដ្ឋបាលសុរិយោដី ដែលមានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តាមរយៈអាជ្ញាធរឃុំ ការិយាល័យ រៀបចំដែន
ដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក៕






Previous Post Next Post