វគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានគេហទំព័រ» បិទបញ្ចប់ដោយជោគជ័យ
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

វគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានគេហទំព័រ» បិទបញ្ចប់ដោយជោគជ័យ

 វគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានគេហទំព័រ» បិទបញ្ចប់ដោយជោគជ័យ

ចេញផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦



នារសៀលថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានគេហទំព័រ» ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាព ឯកឧត្តម កឹម គុណវឌ្ឍន៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។

វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុប ១១៣នាក់ ក្នុងនោះមានស្ត្រី ៩នាក់ ដែលភាគច្រើនមកពីមន្ទីរព័ត៌មានរាជធានី-ខេត្ត។ វគ្គនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាន លើការផលិតមាតិកាឌីជីថលប្រកបដោយគុណភាព និងវិជ្ជាជីវៈ ដោយផ្តោតលើការរៀបចំខ្លឹមសារ ការសរសេរចំណងជើង ការផលិតបទយកការណ៍ខ្លី និងការប្រើប្រាស់រូបភាពឱ្យមានភាពទាក់ទាញ ស្របតាមបរិបទប្រព័ន្ធផ្សព្វផ្សាយសម័យថ្មី។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមគណៈអធិបតី បានកោតសរសើរចំពោះលទ្ធផលនៃវគ្គសិក្សា និងបានគូសបញ្ជាក់ថា ក្នុងបរិបទបរិវត្តកម្មឌីជីថល គេហទំព័រគឺជាបង្អួចបង្ហាញពីសកម្មភាព សមិទ្ធផល និងតម្លាភាពរបស់ស្ថាប័ន។ ដូច្នេះ ការផ្សព្វផ្សាយព័ត៌មានត្រូវធ្វើឱ្យបានរហ័ស ទាន់ពេលវេលា ត្រឹមត្រូវ មានគុណភាព និងមានតម្លៃសម្រាប់សាធារណជន។

ឯកឧត្តមក៏បានរំលឹកថា ក្រៅពីខ្លឹមសារល្អ រូបថតក៏ជាធាតុសំខាន់មួយ ដែលជួយឱ្យអត្ថបទព័ត៌មានកាន់តែមានភាពទាក់ទាញ។

ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត បន្តប្រើប្រាស់គេហទំព័រផ្លូវការរបស់ខ្លួន ដើម្បីផ្សព្វផ្សាយព័ត៌មានចម្រុះឱ្យបានទូលំទូលាយ ជាពិសេសព័ត៌មានពាក់ព័ន្ធនឹងដំណើរការចុះឈ្មោះបោះឆ្នោត និងការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ពិសេសយុវជនដែលមានអាយុគ្រប់បោះឆ្នោត។

ឯកឧត្តមក៏បានណែនាំឱ្យអ្នកសរសេរ និងអ្នកផ្សព្វផ្សាយព័ត៌មាន បន្តរៀនសូត្រ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ឱ្យកាន់តែមានប្រសិទ្ធភាព ដោយអាចយក AI មកធ្វើជាគ្រូ ជាឧបករណ៍សិក្សា និងជាជំនួយការដ៏ឆ្លាតវៃក្នុងការសរសេរព័ត៌មាន។
ទោះជាយ៉ាងណា ការប្រើប្រាស់ AI ត្រូវមានការត្រួតពិនិត្យច្បាស់លាស់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានជានិច្ច។

ជាទីបញ្ចប់ ឯកឧត្តមបានជំរុញឱ្យសិក្ខាកាមយកចំណេះដឹងដែលទទួលបាន ទៅអនុវត្តជាក់ស្តែងនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីធ្វើឱ្យគេហទំព័រស្ថាប័នកាន់តែមានភាពរស់រវើក និងឆ្លើយតបតម្រូវការសាធារណជន។

ឯកឧត្តមក៏បានបន្សល់ទុកនូវទិសស្លោកប្រចាំវគ្គបណ្តុះបណ្តាលនេះថា៖ «គេហទំព័រមានជីវិត ព័ត៌មានមានគុណភាព សេវាកម្មកាន់តែប្រសើរ»៕

—————
អត្ថបទ៖ សុភារ៉ា
រូបភាព៖ បូរី
Previous Post Next Post