អតីតមន្ត្រីរាជការក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុន
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អតីតមន្ត្រីរាជការក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុន

 លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន អញ្ជើញចុះសួរសុខទុក្ខនិវត្តជន ជាអតីតមន្ត្រីរាជការក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុន

ចេញផ្សាយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦



ភ្នំពេញ៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាង ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) បានអញ្ជើញចុះសាកសួរសុខទុក្ខនិវត្តជនដែលជាអតីតមន្ត្រីរាជការមប្រើការងារនៅក្រសួងព័ត៌មាន ចំនួន២រូប លោក ធន់ សារឹម ជាអតីតមន្ត្រីរាជការបម្រើការងារនៅអគ្គលេខាធិការដ្ឋាននិងលោកស្រី ហួត ផល្លីន ជាអតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។

ការអញ្ជើញចុះទៅសួរសុខទុក្ខផ្ទាល់របស់លោកជំទាវ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ដល់គេហដ្ឋានរបស់បងប្អូននិវត្តជនបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ អមដំណើរដោយ លោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការ និងជាសមាជិក អ.ន.ក វិស័យព័ត៌មាន, លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ ជាសមាជិក អ.ន.ក វិស័យព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក វិស័យព័ត៌មាន និងលោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាលេខាធិការដ្ឋាន អ.ន.ក វិស័យព័ត៌មាន។

និវត្តជនទាំង២រូប ទទួលបានអំណោយដោយក្នុងម្នាក់ៗ មាន អង្ករ ៣បេ មី ២កេស ត្រីខ ១កេសធំ ទឹកសុទ្ធ ២កេសធំ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ២០ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ។

ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានជូនដំណឹងអំពីការចុះឈ្មោះជាសមាជិកសមាគមនិវត្តជន ជូនដល់និវត្តជនទាំងពីររូប ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានកាន់តែជិតស្និត និងទទួលបានការយកចិត្តទុកដាក់បន្ថែម។

ការចុះសួរសុខទុក្ខនេះ បានស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះអតីតមន្ត្រីរាជការ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ ក្នុងវិស័យព័ត៌មាននាពេលកន្លងមក។

សូមរម្លឹកថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ថ្មីៗនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការជានិវត្តជននៃក្រសួងព័ត៌មាន ចំនួន ២៥០រូប លក្ខណៈទ្រង់ទ្រាយធំជាលើកទី១ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលសាកសួរសុខទុក្ខនិវត្តជនក្រសួងព័ត៌មាន លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា ហើយជានិច្ចកាលឯកឧត្តម ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មានព័ត៌មាន តែងតែនឹករលឹកដល់គុណបំណាច់របស់និវត្តជនដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា៕




Previous Post Next Post