ពលរដ្ឋ ៣គ្រួសារ ក្នុងក្រុងកំពង់ចាម រងគ្រោះ ដោយខ្យល់កន្ត្រាក់
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ពលរដ្ឋ ៣គ្រួសារ ក្នុងក្រុងកំពង់ចាម រងគ្រោះ ដោយខ្យល់កន្ត្រាក់

 ពលរដ្ឋ ៣គ្រួសារ ក្នុងក្រុងកំពង់ចាម រងគ្រោះ ដោយខ្យល់កន្ត្រាក់ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

ចេញផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦



សាខា កក្រក ខេត្តកំពង់ចាម) នៅរសៀល ថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីបានទទួលនូវរបាយការណ៍របស់អនុសាខាក្រុង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកកបាទក្រហមខេត្ត បានចាត់ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ ឯកឧត្តមនាយកសាខា រួមជាមួយមន្ត្រីប្រចាំការ អនុសាខាក្រុង ក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ៣គ្រួសារ នៅភូមិព្រែកជីក សង្កាត់សំបួរមាស ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីម៉ោង ៤ល្ងាច ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៣ខ្នង ត្រូវ រលំទ្រេត របើកដំបូលសង្កសី រងផលប៉ះពាល់កម្រិតធ្ងន់ ១ខ្នង និងកម្រិតស្រាល ២ ខ្នង។

ក្នុងនាមឯកឧត្តម អ៊ុន ចាន់ថា លោកជំទាវ ប៉ាង ដានី អនុប្រធាន អចិន្ត្រៃយ័សាខា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ បង្កការរំខានដល់ការរស់នៅផង និង ត្រូវចំណាយ ពេលវេលា ខាតបង់ទាំងប្រាក់កាក់ ដើម្បីជួសជុល និង ស្ដារជម្រកស្នាក់នៅឡើងវិញ ផង។ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា បាននាំយក នូវបណ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកនិងអាណិត អាសូរបំផុត ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់តាមដានព័ត៌មាន និងសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនរើសអើង ហើយ សម្តេច លោក តែងបានចាត់តំណាងជាបណ្តាញការងារនៅគ្រប់ថ្នាក់ ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាល ទុក្ខលំបាកដល់សហគមន៍រងគ្រោះទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។ លោកជំទាវ ប៉ាង ដានី បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ទន្ទឹមនេះ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព សំអាតលំនៅដ្ឋាន អោយបានស្អាតល្អ ហើយកែឥរិយាបថ ទម្លាប់រស់នៅ តាមទិសស្លោក "ស្រឡាញ់ខ្លួន អោយស្ងួនចំណី " និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។

សាខា បានផ្ដល់ជូនអំណោយមនុស្សធម៌ ជូន ២គ្រួសារ ក្នុង ១គ្រូសារ ទទួលបាន អង្ករ ២៥គក្រ មី ត្រីខ ទឹកត្រី ទឹកសុីអុីវ ឃីត ១ សម្រាប់ និងថវិកា ដើម្បីស្ដារនិងជួសជុលឡើងវិញ តាមកម្រិតខូចខាតជាក់ស្តែងជូនពលរដ្ឋរងផលប៉ះពាល់ទាំង ៣គ្រួសារ ដោយ ១គ្រួសារដែលរងផលប៉ះពាល់កម្រិតធ្ងន់ ជូន ៤០០,០០០ រៀល និង ១០០,០០០រៀល ជូនពលរដ្ឋដែលរងផលប៉ះពាល់ កម្រិតស្រាល ២គ្រួសារ ៕




Previous Post Next Post