បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០%
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០%

 អភិបាលខេត្តកំពង់ចាម​ អះអាងថា​ ក្នុងឆមាសទី១នេះ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០%

ចេញផ្សាយថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦




(កំពង់ចាម​) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ ក្នុងឆមាសទី១នេះ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០%។ ថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំ បូកសរុប ការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី១ និងទិសដៅ ឆមាសទី២​ ឆ្នាំ២០២៦​ នាព្រឹកថ្ងៃទី​៣​ កក្កដា​ ២០២៦​ ក្រោមអធិបតីភាព ឯកឧត្តម អ៊ួច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម​។

ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តមអភិបាលខេត្ត​ មានប្រសាសន៍ថា​ លទ្ធផលនេះឆ្លុះបញ្ចាំងពីការដឹកនាំ និងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ព្រមទាំងកិច្ច សហប្រតិបត្តិការល្អរវាងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងបណ្តាខេត្តជាប់ព្រំប្រទល់ ដែលបានផ្តល់ ព័ត៌មានទាន់ពេលវេលា ធ្វើឱ្យការបង្ក្រាបបទល្មើស និងការគ្រប់គ្រងមុខសញ្ញាមានដីកា សម្រេចបានលទ្ធផលល្អ ដោយមុខសញ្ញាសេសសល់ភាគច្រើនបានគេចចេញពីមូលដ្ឋាន ឬបញ្ឈប់សកម្មភាពប្រព្រឹត្តបទល្មើស។

ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានបញ្ជាក់ថា​ ជាបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តបានអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពជាប់ជាប្រចាំ ដោយកំណត់ គោលដៅសង្ស័យជាមុន ពង្រាយកម្លាំងត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត​ បានបន្តថា​ ការអនុវត្តការងារ ប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងកិច្ចសហការល្អរវាងសមត្ថកិច្ច និងអាជ្ញាធរ បានរួមចំណែកការពារ ប្រជាពលរដ្ឋពីការឆបោក ការជំរិតទារប្រាក់ និងអំពើជួញដូរមនុស្ស ព្រមទាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងកិត្តិយសសង្គម។ លើសពីនេះ ការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ បានជួយឱ្យការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស សម្រេចបានប្រសិទ្ធភាពខ្ពស់​។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ​ ឯកឧត្តម អ៊ួច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្តកំពង់ចាម កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបានគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កន្លងមកដោយសម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់​ ៕








Previous Post Next Post