កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តខែសីហា ឆ្នាំ២០២៦ គណបក្សស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តខែសីហា ឆ្នាំ២០២៦ គណបក្សស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

 កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តខែសីហា ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងគណៈកម្មាធិការគណបក្សស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ចេញផ្សាយថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦



នៅថ្ងៃសៅរ៍ ២ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សស្រុកកំពង់ត្រឡាច បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តខែសីហា ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងគណៈកម្មាធិការគណបក្សស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះ ដំណើរការប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកសមាជិកាគណៈកម្មាធិការគណបក្សស្រុក លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកសមាជិកាគណៈកម្មាធិការគណបក្សឃុំទាំង១០ សរុប ចំនួន ១១២ នាក់ ស្រីចំនួន ១៣ នាក់។

បន្ទាប់ពីរបាយការណ៍បូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សស្រុក ឯកឧត្តមបណ្ឌិត បានប្រគល់វេទិកាជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីធ្វើសេចក្ដីរាយការណ៍លើកិច្ចការងារដែលបានអនុវត្តក្នុងខែកក្កដា ឆ្នាំ២០២៦ កន្លងមក និងដឹកនាំពិភាក្សាលើផែនការសកម្មភាពដែលត្រូវអនុវត្តបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការគណបក្សស្រុកកំពង់ត្រឡាច លើបញ្ហាប្រឈម និងសំណូមពរនានា នៅក្នុងមូលដ្ឋានស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមសម្របសម្រួល និងដោះស្រាយជាមួយគ្នា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបានឧបត្ថម្ភចង្រ្កាន្តសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាត ដោយឥតគិតថ្លៃ តាមរយៈម្ចាស់ជំនួយក្រុមហ៊ុន SIPCO ប្រទេសវៀតណាម ជូនដល់ប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបង្ហាញឱ្យឃើញថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងគិតគូរអំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ និងមន្រ្តីគណបក្សថ្នាក់មូលដ្ឋាននៃស្រុកកំពង់ត្រឡាច ដែលបានខិតខំយកអស់កំលាងកាយ ចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន ហើយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាជន និងគណបក្ស ក្នុងពេលកន្លងមក។ ឯកឧត្តមបណ្ឌិត បានស្នើដល់ក្រុមការងារគ្រប់កម្រិត បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍នៅមូលដ្ឋានរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ និងបំពេញយ៉ាងខ្ជាប់ខ្ជួននូវភារកិច្ចការងារតាមការចាត់តាំងរបស់គណបក្ស ដោយឈរលើមូលដ្ឋានក្នុងគោលដៅតែមួយ និងលើផ្លូវតែមួយ ដើម្បីដណ្តើមសន្លឹកឆ្នោតជូនគណបក្សនៅពេលខាងមុខ៕



















Previous Post Next Post