អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តអ្នកវិនិយោគមកពីប្រទេសចិន
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តអ្នកវិនិយោគមកពីប្រទេសចិន

 អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តអ្នកវិនិយោគមកពីប្រទេសចិន ឱ្យមកបង្កើតរោងចក្រកាន់តែច្រើននៅភូមិសាស្ដ្រខេត្ត

ចេញផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦



គណៈប្រតិភូខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម កិច្ចប្រជុំផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន-ហួយហ្វា (Huaihua) នៅទីក្រុងណាននីង Nanning city តំបន់ស្វយ័តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញថ្លែងសន្ទរកថា អំពីសក្តានុពលខេត្តកំពង់ស្ពឺ ជូនដល់ក្រុមអ្នកវិនិយោគជាច្រើននាក់ ដើម្បីជាមូលដ្ឋានក្នុងការពិចារណាទៅវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍បញ្ជាក់ក្នុងពិធីកិច្ចសសហប្រត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន-ហួយហ្វាថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ កំពុងទទួលបានអ្នកវិនិយោគចូលមកបណ្ដាក់ទុនជាច្រើនក្រុមហ៊ុន។ ហើយគម្រោងវិនិយោគទាំងនេះ បានបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកឱពង់ស្ពឺ បានយ៉ាងច្រើន ហើយបច្ចុប្បន្ន ក៏មានក្រុមហ៊ុនមួយចំនួនទៀត កំពុងតែដាក់ពាក្យស្នើសុំចូលមកបណ្ដាក់ទុនបន្ថែមទៀតផងដែរ ។

ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងបន្តថា មូលហេតុដែលខេត្តកំពង់ស្ពឺទទួលបានក្រុមអ្នកវិនិយោគចូលមកបណ្ដាក់ទុនច្រើន ដោយសារតែខេត្តនេះមានសក្ដានុពលជាច្រើនលើវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ មានប្រជាពលរដ្ឋឧស្សាហ៍ព្យាយាម ស្មោះត្រង់ស្លូតបូត មានភាពឆ្លាតវៃ ជាពិសេសអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ជួយសម្រប សម្រួលគ្រប់បែបយ៉ាង ជូនអ្នកវិនិយោគទុន និងធានាបានសុខសុវត្ថិភាព សម្រាប់អ្នកវិនិយោគ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ ក្រុមអ្នកវិនិយោគចិន ក៏បានលើកឡើងពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការចង់មកបង្កើតក្រុមហ៊ុន និងរោងចក្រក្នុងពេលឆាប់ៗនេះ ហើយក្រុមអ្នកវិនិយោគចិន នឹងកៀរគរក្រុមអ្នកវិនិយោគចិន ដែលជាដៃគូសហការនៅប្រទេសចិន ឱ្យមកទស្សនកិច្ចសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីចូលមកបណ្ដាក់ទុនឱ្យបានកាន់តែច្រើនថែមទៀត នៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ៕
Previous Post Next Post