ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា

 ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា

ចេញផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦



នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Wang Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនប្រចាំតំបន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោកប្រធានក្រុមហ៊ុន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) និងការកើនឡើងនៃការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា។

ទន្ទឹមនេះ, លោកក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរលើវិស័យបច្ចេកវិទ្យាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ​ ព្រមទាំងបានគោរពរាយការណ៍ជូនសម្ដេចធិបតី​ អំពីការរួមចំណែករបស់ក្រុមហ៊ុនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ដោយបានផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្ត្រីថ្នាក់ដឹកនាំ និងវគ្គបណ្តុះបណ្តាលគ្រូបង្គោល (ToT) ដើម្បីបន្តបណ្ដុះបណ្ដាលដល់សិស្ស និងនិស្សិតកម្ពុជា។

បន្ថែមលើនេះ, លោកប្រធានក្រុមហ៊ុន បានចែករំលែកបទពិសោធន៍របស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា រួមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីតាមដាន និងស្វែងរកទីតាំងប្រតិបត្តិការរបស់ឧក្រិដ្ឋជនឆបោកតាមអនឡាញ ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការការពារទិន្នន័យឌីជីថល និងការកសាងធនធានមនុស្សលើវិស័យឌីជីថល។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុននាឱកាសនេះ។

សម្ដេចធិបតី បានយល់ស្របជាមួយលោកប្រធានក្រុមហ៊ុនអំពីសារៈសំខាន់នៃធនធានមនុស្សឌីជីថល ព្រមទាំងបានលើកឡើងពីហានិភ័យមួយចំនួននៃការប្រើប្រាស់បច្ចេកវិទ្យា AI ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធមានការយកចិត្តទុកដាក់ខ្ពស់។

ចំពោះការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, សម្ដេចធិបតី បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់, លើការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាប្រកបដោយភាពបុរេសកម្ម ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា, សម្តេចធិបតី ក៏បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ, ការធានាសុវត្ថិភាពក្នុងការប្រើប្រាស់ AI, ការពង្រឹងសន្តិសុខសាយប័រ និងការការពារអធិបតេយ្យភាពទិន្នន័យ (Data Sovereignty) ព្រមទាំងការជំរុញការផ្ទេរបច្ចេកវិទ្យាជាដើម។

មុននឹងបញ្ចប់, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យលោកប្រធានក្រុមហ៊ុន បន្តពិភាក្សា និងភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឱ្យកាន់តែស៊ីជម្រៅថែមទៀត៕





Previous Post Next Post