បង្ក្រាបរាល់បទល្មេីសផ្សេងៗ ពិសេស Oline Scams ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

បង្ក្រាបរាល់បទល្មេីសផ្សេងៗ ពិសេស Oline Scams ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

 អភិបាលខេត្តបន្ទាយមានជ័យ ដាក់ចេញវិធានការរបង្ក្រាបរាល់បទល្មេីសផ្សេងៗ ពិសេស Oline Scams ក្នុងភូមិសាស្រ្តខេត្ត

ចេញផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦



ថ្លែងទៅកាន់អ្នកសារព័ព៌មាន ក្រោយបញ្ចប់ពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លើកទី២ រំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” នៅថ្ងៃទី២២ ខែកញ្ញា ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា គណៈបញ្ជាការឯកភាព បានបន្តដាក់ចេញវិធានការ ក្នុងការរក្សានូវសុខសុវត្ថិភាពជូនបងប្អូន ប្រជាពលរដ្ឋ បង្ក្រាប រាល់បទល្មេីសផ្សេងៗនៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដោយមានកងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ជាសេនាធិការ បានកំពុងប្រឹងប្រែងធ្វើកិច្ចការនេះយ៉ាងសស្រាក់សស្រាំ។

ប៉ុន្តែជាវិធានការធ្វេីកិច្ចការងារនេះបន្តទៀត គណៈបញ្ជការឯកភាពខេត្ត ក៏បានរៀបចំកម្លាំងចល័តនៅគ្រប់មូលដ្ឋានទាំងអស់ សហការជាមួយកម្លាំងដែលប្រចាំការនៅតាមមូលដ្ឋាន ជាប់ជាប្រចាំ។

ឯកឧត្ដម អភិបាលខេត្តបញ្ជាក់បន្ថែមថា បេីថ្វីត្បិតកន្លងមកមានបញ្ហាមួយចំនួន ដូចជាករណីចោរឆក់ ពេលយប់សកម្មភាពបទល្មេីសផ្សេងៗ កេីតមានក៏ដោយ ចំពោះករណីនេះក្រោយពីទទួលបាននូវព័ត៌មានពីមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានចុះទៅដល់មូលដ្ឋាន ធ្វេីការស្រាវជ្រាវ និងបង្ក្រាបបានទាន់ពេលវេលា។

ដើម្បីធានាបាននូវឱ្យបានកុំឱ្យបងប្អូនប្រជាពលរដ្ឋមានក្ដីកង្វល់ មានក្ដីបារម្ភ ឯកឧត្ដម អ៊ុ រាត្រី បន្ថែមថា គណៈបញ្ជាការឯកភាព ក៏បានបង្កើនកម្លាំងល្បាតបន្ថែម ដោយសហការជាមួយនឹងកម្លាំងប្រចាំការនៅតាមប៉ុស្តិ៍នគរបាល នីមួយៗ ក៏ដូចជានៅតាមគោលដៅផ្សេងៗ ទាំងកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ។ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋមានភាពជឿទុកចិត្តលើគណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច របស់យេីង។

ពាក់ព័ន្ធបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គណៈបញ្ជាការឯកភាពខេត្ត ក៏បានបេីកយុទ្ធនាការបោកសម្អាតបទល្មេីសនេះជាបន្តបន្ទាប់ ព្រមទាំង ឃាត់ខ្លួនជនបរទេសបានជាច្រេីននាក់ អនុវត្តតាមនីតិវិធី។ ហេីយប្រតិបត្តិការនេះបានអនុវត្តជាប្រចាំ ដោយបានបង្ក្រាបពីរូបភាពធំ រហូតដល់រូបភាពតូចៗ បេីទោះបីជនល្មេីសមានការបំបែកខ្លួនពីក្រុមធំៗ មកជាក្រុមតូចៗប៉ុណ្ណាក៏ដោយ កងកម្លាំងបានធ្វេីការស្រាវជ្រាវ និងបង្ក្រាបបានជាបន្តបន្ទាប់ ដោយមិនអនុញ្ញាតឱ្យជនល្មេីសប្រព្រឹត្តិបទល្មេីស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តខេត្តបានឡេីយ ។ ពោលពេលទទួលបានព័ត៌មានភ្លាម គឺកងកម្លាំប្រចាំចុះបង្ក្រាបភ្លាមៗដោយមិនបង្អងយូរឡេីយ។

ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋាន ពិសេសបងប្អូនប្រជាពលរដ្ឋ បើសិនជាមានករណីសង្ស័យទីតាំងណាមួយប្រព្រឹត្តនូវបទល្មើសឆបោកតាមបច្ចេកវិទ្យា សូមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះពិនកត្យ និងធ្វើការបង្ក្រាបឱ្យបានទាន់ពេលវេលា៕





Previous Post Next Post