ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ប្រជុំពិភាក្សាលើធាតុចូលក្នុងការរៀបចំសេចក្តីព្រាង «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០» និង ឯកសារទស្សនាទាន «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥»
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ប្រជុំពិភាក្សាលើធាតុចូលក្នុងការរៀបចំសេចក្តីព្រាង «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០» និង ឯកសារទស្សនាទាន «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥»

 ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ប្រជុំពិភាក្សាលើធាតុចូលក្នុងការរៀបចំសេចក្តីព្រាង «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០» និង ឯកសារទស្សនាទាន «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥» 

ចេញផ្សាយថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥


នាព្រឹកថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២៥, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើធាតុចូលក្នុងការរៀបចំសេចក្តីព្រាង «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០» និង ឯកសារទស្សនាទាន «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥» ដែលទទួលបានពីក្រសួង-ស្ថាប័ន ក្រោយកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ។


កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។


ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសារៈសំខាន់នៃការបញ្ចូលខ្លឹមសាររបស់ក្រសួង-ស្ថាប័ន ដែលសមស្រប ទៅក្នុងការរៀបចំឯកសារទាំងពីរ ។ ដោយឡែក, ចំពោះការរៀបចំសេចក្តីព្រាងឯកសារចក្ខុវិស័យ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងស្មារតីឧត្តមនិយមនៃផលប្រយោជន៍រួមរបស់ប្រទេសជាតិ និង ស្មារតីស្នេហាជាតិ នៅក្នុងឯកសារ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០», ជាពិសេស ស្ថិតក្នុងបរិការណ៍ ដែលប្រទេសកម្ពុជាកំពុងតែជួបប្រទះនឹងស្ថានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និង នៅតាមព្រំដែន ជាមួយប្រទេសជិតខាង ។ ការរំលេច និង ពង្រឹងនូវស្មារតីនេះ នឹងចូលរួមក្នុងការបំផុសស្ថាប័នអនុវត្តឱ្យរួបរួមគ្នា ជាធ្លុងមួយ ក្នុងន័យ រួមគ្នាគិត រួមគ្នាបង្កើត និង រួមគ្នាធ្វើ ដើម្បីសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០» ក្នុងការបង្កើនចំណូលខ្ពស់សម្រាប់ប្រជាពលរដ្ឋ ។


ជាមួយគ្នានេះ, អង្គប្រជុំ ក៏បានធ្វើការពិភាក្សាលើឯកសារទស្សនាទាន «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥» ដែលបានធ្វើការសិក្សា វិភាគ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និង វិទ្យាសាស្រ្ត ព្រមទាំងមានសង្គតិភាពជាមួយយុទ្ធសាស្រ្ត និង ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល, ជាពិសេស ឆ្លើយតបទៅនឹងស្ថានភាពក្នុងប្រទេស និង និន្នាការសកល ព្រមទាំងផ្អែកលើមេរៀន និង បទពិសោធនៃការអនុវត្ត IDP ឆ្នាំ ២០១៥-២០២៥ ។


ជារួម, ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់លើការគិតគូចំពោះយន្តការអនុវត្តនៃគោលនយោបាយដ៏មានសារៈសំខាន់នេះ ដើម្បីធានាឱ្យបាននូវផ្លែផ្កា ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា និង ធ្វើជាចលករជំរុញកម្ពុជាឱ្យសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០» ៕









Previous Post Next Post