អភិបាលខេត្តតាកែវ អញ្ជើញទទួលអំណោយសប្បុរសជន (បេះដូងមហាគ្រួសារខេត្តតាកែវ) ដើម្បីត្រៀមនាំយកទៅផ្ដល់ជូនដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋភៀសសឹក
ចេញផ្សាយថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៥
ៅរសៀលថ្ងៃអង្គារ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលអំណោយពី សប្បុរសជន ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា មកចូលរួមជាមួយ រដ្ឋបាលខេត្តតាកែវ ដើម្បីនាំយកទៅផ្ដល់ជូន និងលើកទឹកចិត្ត ដល់ កងកម្លាំងជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅទីទួលសុវត្ថិភាព។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានសម្ដែងនូវការអរគុណចំពោះទឹកចិត្ត របស់ មន្ត្រីរាជការ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលមានទឹកចិត្តស្នេហាជាតិ ដោយបានចំណាយ នូវធនធានផ្ទាល់ខ្លួន ទាំងថវិកានិងសម្ភារ:ជាស្បៀងអាហារ ឧបត្តម្ភដលវីរកងទ័ពនៅសរភូមិមុខ និងជនភៀសសឹក។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្តថា ទឹកចិត្តស្នេហាជាតិរបស់បងប្អូនប្រជាពលរដ្ឋ (បេះដូងមហាគ្រួសារខេត្តតាកែវ) គឺជាកម្លាំងចិត្តដ៏មោះមុត ចំពោះ រាជរដ្ឋាភិបាលជាពិសេសបងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងតស៊ូប្រយុទ្ធនៅសមរភូមិ ឱ្យយើងទាំងអស់គ្នា សូមបួងសួងដល់ទេវតា ជួយបីបាច់ថែរក្សាដល់បងប្អូនកងទ័ពនៅសមរភូមិមុខ ឱ្យទទួលជ័យជំនះលើសត្រូវឈ្លាន ពានហ្នឹងការពារបូរណភាព និងទឹកដីរបស់កម្ពុជា ឱ្យបានរុងរឿងតទៅមុខទៀតផងដែរ៕





