ក្រសួងការងារ និង UNDP ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីសហប្រតិបត្តិការពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រសួងការងារ និង UNDP ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីសហប្រតិបត្តិការពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន

 ក្រសួងការងារ និង UNDP ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីសហប្រតិបត្តិការពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន

ចេញផ្សាយថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៥


ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន ដែលនឹងជួយបង្កើនកិច្ចសហប្រតិបត្តិការពង្រឹងការកសាងសមត្ថភាពសម្រាប់គ្រប់គ្រងមូលនិធិសោធនរបស់កម្ពុជា ដែលបាននិងកំពុងពង្រីកយ៉ាងឆាប់រហ័សជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់សម្គាល់។


ពិធីអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Engrico Gaveglia នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ក្រោមវត្តមានជាសាក្សីរបស់លោកស្រី Kanni Wignaraja អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) និងជានាយិកា UNDP ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។ ពិធីចុះអនុស្សរណៈនេះដែរ បានប្រពឹត្តទៅនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។


ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធសោធនទំនើប និងមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ ដែលការពារដល់កម្មករ និងគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវត្តមានជាសាក្សីពីសំណាក់លោកស្រី Kanni Wignaraja ដែលពិតជាបង្ហាញការយកចិត្តទុកដាក់កម្រិតខ្ពស់ និងផ្តល់សារៈសំខាន់យ៉ាងខ្លាំងពីសំណាក់ UNDP ចំពោះរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយាយដោយឡែក ក្នុងគោលដៅរួមគ្នាអភិវឌ្ឍគោលការណ៍ណែនាំវិនិយោគ ដែលស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច សំដៅបង្កើនសមត្ថភាពការវិភាគនិងវាយតម្លៃហិរញ្ញវត្ថុ ការកែលម្អការគ្រប់គ្រងហានិភ័យ និងការគាំទ្រការអភិវឌ្ឍសមត្ថភាពនិងការផ្លាស់ប្តូរបទពិសោធ ព្រមទាំងស្វែងយល់ពីយន្តការវិនិយោគដែលមានទំនួលខុសត្រូវ សំដៅរួមចំណែកលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ 


នាឱកាសនោះ លោកស្រី Kanni Wignaraja បានបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់ UNDP ចំពោះកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យជាច្រើន ជាពិសេស លើជំនួយបច្ចេកទេសនានាក្នុងការបង្កើនសមត្ថភាពលើការអនុវត្តរួមគ្នា ធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរឡើង។ លោកស្រីអគ្គលេខាធិការរងក៏បានលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសបំពេញការងារក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដូចមានកំណត់ក្នុងអនុស្សរណៈនៃការយោគយល់គ្នា សំដៅសម្រេចឱ្យបាននូវផ្លែផ្កាជូនប្រជាជន និងប្រទេសជាតិ៕











Previous Post Next Post