រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តនូវ «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ»
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តនូវ «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ»

 

 រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តនូវ «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ»

ចេញផ្សាយថ្ងៃទី  ៩ ខែ ធ្នូ ឆ្នាំ២០២៥


រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តនូវ «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ» ក្នុងគោលបំណងកសាងសមត្ថភាព និងភាពធន់ ព្រមទាំងលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ ដែលជាការបោះជំហានថ្មីមួយបន្ថែមទៀត ក្នុងដំណើរនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយឈរលើអភិក្រម៖ «ពង្រឹងប្រព័ន្ធដើម្បីពង្រីកការគ្របដណ្តប់» និងឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់», សំដៅបន្តអភិវឌ្ឍមូលធនមនុស្ស, លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងកសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា កម្មវិធីគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រត្រូវបានគិតគូរនឹងរៀបចំយ៉ាងយកចិត្តទុកដាក់ចាប់តាំងពីឆ្នាំ២០១៦មក លើវិធីសាស្ត្រដើម្បីជំរុញការចាកចេញពីភាពក្រីក្រ តាមរយៈប្រព័ន្ធគាំពារសង្គម ត្រូវបានចាប់ផ្តើមគិតគូរ និងសិក្សាស្រាវជ្រាវជាលើកដំបូង នៅកម្ពុជា។ លុះដល់ឆ្នាំ២០២០ បន្ទាប់ពីការសិក្សា, រាជរដ្ឋាភិបាលបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ចាប់ផ្តើមអនុវត្តគម្រោងសាកល្បងកិច្ចគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ ដោយមានកិច្ចសហការពីក្រសួង-ស្ថាប័ន, អាជ្ញាធរថ្នាក់ក្រោមជាតិ, និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ សម្រាប់គ្រួសារចំនួន ២ ៤១៤គ្រួសារ។គម្រោងសាកល្បងនេះបានបិទបញ្ចប់កាលពីឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ ដោយបានជំរុញការចាកចេញពីភាពក្រីក្រ នៅតំបន់គោលដៅខាងលើ ដែលការវាយតម្លៃបានបង្ហាញថាអត្រាភាពក្រីក្ររបស់គ្រួសារទទួលបានអន្តរាគមន៍ បានធ្លាក់ចុះប្រមាណ ១៨,៨%, ខណៈដែលប្រាក់ចំណូលមានការកើនឡើងប្រមាណ ៣៨,៦% និងចំណាយប្រចាំថ្ងៃក្នុងសមាជិកម្នាក់ៗ មានការកើនឡើងចំនួន ១៣% ធៀបនឹងគ្រួសារមិនទទួលបានអន្តរាគមន៍។

ឯកឧត្តម ចន ណារិទ្ធ បានអះអាងថា ផ្អែកលើលទ្ធផលវិជ្ជមានក្រុមប្រឹក្សាជាតិគាំពារសង្គមបានប្រែក្លាយគម្រោងសាកល្បងឱ្យទៅជាកម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ដែលរាជរដ្ឋាភិបាលបានសម្រេចចាប់ផ្តើមដាក់ឱ្យអនុវត្តក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ ចាប់ពីឆ្នាំ២០២៦ ជាមួយគ្រួសារគោលដៅចំនួន ៥ ០០០គ្រួសារ និងបន្តពង្រីកវិសាលភាពជាជំហានៗ ដោយមានគោលដៅជំរុញគ្រួសារគោលដៅសរុបប្រមាណ ២០ម៉ឺនគ្រួសារ ឱ្យស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ សម្រាប់រយៈពេល ១០ ឆ្នាំ, ពោលគឺចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣៦។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានបញ្ជាក់ថា តាមរយៈកម្មវិធីនេះគ្រួសារនីមួយៗនឹងទទួលបានកញ្ចប់អត្ថប្រយោជន៍ដែលមានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នា ចំនួន ៤សំខាន់ៗសម្រាប់រយៈពេល២៤ខែ រួមមានទី១៖ ការបណ្តុះបណ្តាល និងបង្វឹកអំពីការបង្កើតមុខរបរ និងបំណិនជីវិត, ទី២៖ ការឧបត្ថម្ភសាច់ប្រាក់សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាល និងបង្វឹក, ទី៣៖ ការផ្តល់ប្រាក់ដើមទុនសម្រាប់ទិញទ្រព្យសកម្ម និងទី៤៖ ការចុះសួរសុខទុក្ខ និងបង្វឹកតាមខ្នងផ្ទះ (Home visit and coaching)។

ឯកឧត្តមអគ្គបណ្ឌិត្យសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា រាជរដ្ឋាភិបាល បានរៀបចំដាក់ឱ្យអនុវត្តនូវ «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ» នេះឡើង ក្នុងគោលបំណងកសាងសមត្ថភាព និង ភាពធន់ ព្រមទាំងលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ។ កម្មវិធីជាតិនេះនឹងក្លាយជាគន្លងថ្មីមួយសម្រាប់គ្រួសារគោលដៅក្នុងដំណើរឆ្ពោះទៅការចាកចេញពីភាពក្រីក្រ ជាជំហានៗ និងប្រកបដោយចីរភាព ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ស្របតាមចក្ខុវិស័យដ៏ពិសិដ្ឋ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, នោះគឺ៖ «ការបង្រៀនពលរដ្ឋ ស្ទូចត្រី, បន្ថែមលើការផ្តល់ត្រីដល់ពួកគាត់»។

ឯកឧត្តមអគ្គបណ្ឌិត្យសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានបន្ថែមថា កម្មវិធីជាតិ ដែលត្រូវប្រកាសដាក់ឱ្យអនុវត្តនេះមានគោលដៅចម្បងចំនួន៤គឺទី១៖ ផ្តល់ការគាំទ្រផ្នែកជំនួយសង្គម ប្រកបដោយប្រសិទ្ធភាពដោយរួមបញ្ចូលការបណ្តុះបណ្តាល ការបង្វឹកជំនាញ និងបំណិនជីវិត, ព្រមទាំងជំនាញទុននានា, ទី២៖ បង្កើនសមត្ថភាព និង ភាពធន់ របស់គ្រួសារក្រីក្រក្នុងការគ្រប់គ្រងហានិភ័យផ្សេងៗ រួមទាំងហានិភ័យពីការប្រែប្រួលអាកាសធាតុ, ទី៣៖ ជំរុញការទទួលបានឱកាសទីផ្សារសម្រាប់គ្រួសារក្រីក្រ រួមទាំងការតភ្ជាប់ កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ជាមួយកម្មវិធីគាំពារសង្គមដទៃទៀតដែលមានស្រាប់ និងអនុវត្តការបញ្ចូនបន្ត ទៅសេវាបំពេញបន្ថែមផ្សេងទៀត និងទី៤៖ ពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធ, ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តកម្មវិធីនានា ក្នុងប្រព័ន្ធគាំពារសង្គម។

ឯកឧត្តមអគ្គបណ្ឌិត្យសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តនូវ «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ» នាពេលនេះ ក៏សរបញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមនុស្ស, ការលើកកម្ពស់ជីវភាពពលរដ្ឋ, ការកាត់បន្ថយភាពក្រីក្រ, រួមទាំងការកសាងភាពធន់របស់ប្រជាពលរដ្ឋទប់ទល់នឹងការប្រែប្រួលអាកាសធាតុតាមរយៈប្រព័ន្ធគាំពារសង្គម៕






Previous Post Next Post