ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅកម្ពុជា
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅកម្ពុជា

 ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅកម្ពុជា

ចេញផ្សាយថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៦


នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជានាយកគម្រោងបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅព្រះរាជាណាចក្រកម្ពុជា (GBV) នៅទីស្ដីការក្រសួងមហាផ្ទៃ។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាសមាជិក សមាជិកា អង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅព្រះរាជាណាចក្រកម្ពុជា(GBV) និងក្រុមទីប្រឹក្សាអនុវត្តគម្រោង(PIC) ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។


កិច្ចប្រជុំខាងលើមានគោលបំណងពិនិត្យមើលលើទិដ្ឋភាពទូទៅនៃការអនុវត្តគម្រោង, ផែនការសកម្មភាពដែលពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ ដូចជា ការងារបណ្ដុះបណ្ដាលដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ ការងារទិន្នន័យនិងព័ត៌មានវិទ្យា ការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងការពារសុវត្ថិភាព បរិស្ថាន និងសង្គម ការងារលទ្ធកម្ម និងសំណង់ស៊ីវិល និងការងារហិរញ្ញវត្ថុនិងគណនេយ្យ។


សូមជម្រាបជូនថា គម្រោងខាងលើនឹងអនុវត្តនៅរដ្ឋបាលរាជធានី ខេត្តគោលដៅចំនួន៥ សរុប១៤ក្រុង ស្រុក ខណ្ឌ ដោយផ្ដោតសំខាន់លើកិច្ចការដូចខាងក្រោម៖

- ការកែលម្អអភិបាលកិច្ចសម្រាប់ការឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV)

- ការបង្កើនសមត្ថភាពអ្នកផ្តល់សេវាកម្មថ្នាក់មូលដ្ឋាន

- ការលើកកម្ពស់គំរូបង្ការទប់ស្កាត់ និងដំណោះស្រាយឌីជីថល

- សម្របសម្រួលត្រួតពិនិត្យដឹកនាំការកសាងសមត្ថភាពថ្នាក់ខេត្តនិងកំណែទម្រង់ច្បាប់៕







Previous Post Next Post