អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងផ្សែង នៅដើមរដូវប្រាំងនេះ
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងផ្សែង នៅដើមរដូវប្រាំងនេះ

 អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងផ្សែង នៅដើមរដូវប្រាំងនេះ

ចេញផ្សាយថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៦


ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងផ្សែង នៅដើមរដូវប្រាំងនេះ ពិសេសកុំដុតព្រៃព្រោះនាំបង្កជាអគ្គីភ័យឆាបឆេះជាយថាហេតុ។


ការអំពាវនាវរបស់ ឯកឧត្តម គួច ចំរើន ធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្មើនឹង ៤,២៩១ប័ណ្ណ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។


ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងផ្សែង នៅដើមរដូវប្រាំងនេះ ពិសេសកុំដុតព្រៃព្រោះនាំបង្កជាអគ្គីភ័យឆាបឆេះជាយថាហេតុ ដែលបង្កឱ្យមានអគ្គីភ័យកើតឡើង បណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ ពិសេសបង្កើនការប្រុងប្រយ័ត្នចំពោះឧបករណ៍ដែលអាចបង្កជាអគ្គិភ័យ មុនពេលចាកចេញពីផ្ទះ ដើម្បីការពារ ការបង្កជាអគ្គីភ័យកើតឡើងដោយប្រការណាមួយ។ 


នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ប័ណ្ណកម្មសិទ្ធិដីធ្លីនេះពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍ គឺបងប្អូនអាចយកទៅប្រើប្រាស់បានយ៉ាងងាយស្រួល ចង់លក់ ចង់ដូរ ចង់បញ្ចាំ ចង់ដាក់អ៊ីប៉ូតែក ចែកទៅកូនចៅ ប្រកបដោយសុវត្ថិភាព និងទំនុកចិត្តត្រឹមត្រូវ ជាពិសេសដីដែលមានប័ណ្ណកម្មសិទ្ធិគឺធ្វើអោយដីមានតម្លៃ។ 


ឯកឧត្តម អភិបាលខេត្ត ក៏បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កានាពេលនេះ ដែលអាចនិយាយបានថា ប្រសិនបើគ្មានការរួមចំណែក និងចូលរួមលះបង់ទាំងនេះ យើងពិតជាមិនអាចឈានទៅសម្រេចបានលទ្ធផលដូចជាពេលនេះបានឡើយ។ 


លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលថ្ងៃនេះគឺជា លើកទី២៦០ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី០៦ភូមិ ក្នុងភូមិព្រែកតាបែន ភូមិឈើទាល ភូមិស្លា ភូមិស្វាយរមៀត ភូមិកណ្តាល ភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ក្នុងនោះ ខេត្តកណ្តាល បានអនុវត្តនីតិវិធីបិទផ្សាយចប់ និង ត្រៀមចេញបណ្ណនាពេលខាងមុខចំនួន ២៨៥ ភូមិ មាន ២៨៥ ៨៣០ ក្បាលដី ។ បានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៧២២ភូមិ ស្មើនឹង ៥៣៨ ២១៨ ប័ណ្ណ និងធ្វើការចែកបណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៥៩ លើក ស្មើនឹង ៣៩១ ៦៩៥ ប័ណ្ណ៕








Previous Post Next Post