អាជ្ញាធរខេត្តកណ្ដាល ប្ដេជ្ញាប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អាជ្ញាធរខេត្តកណ្ដាល ប្ដេជ្ញាប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

 អាជ្ញាធរខេត្តកណ្ដាល ប្ដេជ្ញាប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams មិនឱ្យកើតមានក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ចេញផ្សាយថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៦


ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល រួមជាមួយកងកម្លាំង និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្ដេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams តាមគោលការណ៍រាជរដ្ឋាភិបាល បង្ក្រាប និងបោសសំអាត មិនឱ្យកើតមានក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ 


ការថ្លែងប្ដេជ្ញាចិត្តរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ ពិនិត្យលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីកងកម្លាំងទាំងបី មន្ទីរជំនាញជុំវិញខេត្ត អភិបាលក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុក ទាំង១៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ស្មៀន ទាំង១២៧ ឃុំ-សង្កាត់ទូទាំងខេត្តកណ្ដាល។ 


ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា ការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams គឺជាភារកិច្ចរបស់គណបញ្ជាការឯកភាព ដោយមានកិច្ចសហការជាមួយព្រះរាជអាជ្ញារ និងតុលាការខេត្ត ក្នុងការបង្ក្រាប និងបោសសម្អាត ដែលកំពុងលួចប្រព្រឹត្ត បទល្មើសខុសច្បាប់ឱ្យអស់ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ 


ឯកឧត្តមអភិបាលខេត្ត បន្ថែមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំងអស់ ត្រូវហាមជនបរទេស មកជ្រក ស្នាក់ ឬរស់នៅប្រមូលផ្ដុំដោយគ្មានការអនុញ្ញាត្ត ឬប្រមូលផ្ដុំដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួនឡើយ ហើយមន្ត្រីទាំងអស់មិនត្រូវជាប់ពាក់ព័ន្ធជាមួយការប្រមូលផ្ដុំរបស់ជនបរទេសដែលខុសច្បាប់ទាំងនោះឡើយ ដែលអាចប្រឈមទៅនឹងច្បាប់ជាធរមាន ពិសេសសម្រាប់អ្នកដែលមានផ្ទះជួល ត្រូវហាមដាច់ខាតមិនត្រូវជាប់ពាក់ព័ន្ធជាមួយការប្រមូលផ្ដុំរបស់ជនបរទេសដោយគ្មានច្បាប់ឡើយ។ 


ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ ត្រូវចលនាប្រជាពលរដ្ឋ ធ្វើជាភ្នែក ជាច្រមុះរបស់យើង បើមានការសង្ស័យអោយគាត់រាយការណ៍មកយើង ហើយត្រូវរក្សាការសំងាត់អោយគាត់ ដើម្បីមានវិធានការចាត់ការតាមច្បាប់បានទាន់ពេលវេលា ចំពោះការប្រមូលផ្ដុំរបស់ជនបរទេសដោយខុសច្បាប់។ យើងទាំងអស់គ្នា ត្រូវរួមគ្នាដោះស្រាយបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams អោយបាន កុំអោយរាជរដ្ឋាភិបាលមានការខ្វាយខ្វល់ជាមួយនឹងបញ្ហានេះ ទុកពេលអោយថ្នាក់ដឹកនាំរបស់យើង មានពេលក្នុងការការពារបូរណភាពទឹកដី ស្របពេលដែលមានសត្រូវមកឈ្លានពានប្រទេសរបស់យើង៕










Previous Post Next Post