ឯកឧត្តម អ៊ុ រាត្រី៖ ភាគីថៃហ៊ុព័ទ្ធយកដីរបស់ប្រជាពលរដ្ឋចំនួន៦ភូមិ ដែលមានគ្រួសារសរុបចំនួន២.៦៩៤នាក់ និងកុមារចំនួន៣.១១៦នាក់ ដែលកំពុងរងគ្រោះ ជាពិសេសផ្នែកផ្លូវចិត្តរបស់ពួកគាត់
ចេញផ្សាយថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦
ភាគីថៃហ៊ុព័ទ្ធយកដីរបស់ប្រជាពលរដ្ឋចំនួន៦ភូមិ ក្នុងនោះស្រុកអូរជ្រៅ២ភូមិ និងតំបន់បឹងត្រកួនចំនួន៤ភូមិ ដែលមានគ្រួសារសរុបចំនួន២.៦៩៤នាក់ និងកុមារចំនួន៣.១១៦នាក់ ដែលកំពុងរងគ្រោះ ជាពិសេសផ្នេកផ្លូវចិត្តរបស់ពួកគាត់ នេះគឺជាការលើកឡើងរបស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងពិធីបើកវគ្គគ្រូបង្គោលសុខភាពផ្លូវចិត្តនិងចិត្តសាស្ត្រសង្គម ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីលោក ប្រែននីសាន់ ម៉ូរ៉ាល អ្នកសម្របសម្រួលសុខភាពផ្លូវចិត្ត នៃកាកបាទក្រហមហុងកុង លោក ហង់ ចាន់សាណា ប្រធាសនការិយាល័យ សុខភាពគ្រាអាសន្ននៃកាកបាទក្រហមកម្ពុជាព្រមទាំងក្រុមកាងារទីស្នាក់ការកណ្តាល លោក យ៉ុន បញ្ញាវ័ន្ត មន្ត្រីសហប្រតិបត្តិចលនាសកាកបាទក្រហម ICRC លោក អ៊ុប ពុទ្ធា ប្រធាសនការិយាល័យ សង្រ្គោះបឋម ទីស្នាក់ការកណ្តាល និងសិក្ខាកាមមកពីរធានី-២៣ខេត្តចូលរួម។
ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាសក់ថា វគ្គបណ្តុះបណ្តាលរហយៈពេល៥ថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់មន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជាទាង២៣៤សាខា ដើម្បីក្លាយជាគ្រូបង្គោលសុខភាពផ្លូវចិត្តនិងចិត្តសាឆសត្រសង្គម ដូច្នេះសង្គមថា មន្ត្រី បុគ្គលិកទាំងអស់ដែលមានវត្តមានៅទីនេះ ពិតជាខិតខំប្រឹងប្រែងយកអសើកម្លាំងកាយចិត្តនិងចូលរួមគ្រប់សកម្មភាពជាមួយគ្រូឧទ្ទេសនាមដើម្បីទទួលបាននូវចំណេះដឹងខ្ពស់និងយកចំណេះដឹងដែលទទួលបានក្នុងរយៈពេល៥ថ្ងៃនេះ ទៅផ្សព្វផ្សាយបន្តដល់ខហគមន៍របស់ខ្លួន។
ជាមួយគ្នានោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់សម្តេរចកិត្តិព្រឺទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលជាសខេត្តត្រូវបានភាគីថៃហ៊ុព័ទ្ធយកដីរបស់ប្រជាពលរដ្ឋចំនួន៦ភូមិ ក្នុងនោះស្រុកអូរជ្រៅ២ភូមិ និងតំបន់បឹងត្រកួនចំនួន៤ភូមិ ដែលមានគ្រួសារសរុបចំនួន២.៦៩៤នាក់ និងកុមារចំនួន៣.១១៦នាក់ ដែលកំពុងរងគ្រោះ ជាពិសេសផ្នេកផ្លូវចិត្តរបស់ពួកគាត់៕





