បណ្តាអង្គទូត និងអង្គការបរទេស ចុះពិនិត្យដោយផ្ទាល់នៅតាមគោលដៅដែលយោធាឈ្លានពានថៃ
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

បណ្តាអង្គទូត និងអង្គការបរទេស ចុះពិនិត្យដោយផ្ទាល់នៅតាមគោលដៅដែលយោធាឈ្លានពានថៃ

 បណ្តាអង្គទូត និងអង្គការបរទេស ចុះពិនិត្យដោយផ្ទាល់នៅតាមគោលដៅដែលយោធាឈ្លានពានថៃ រាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកដី និងផ្ទះប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នៅភូមិជោគជ័យ និងភូមិព្រៃចាន់

ចេញផ្សាយថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦


នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងទូត និងបណ្តាអង្គការអន្តរជាតិនានា ប្រចាំកម្ពុជា បានចុះពិនិត្យដោយផ្ទាល់នៅតាមគោលដៅដែលយោធាឈ្លានពានថៃ បានរាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកដី និងផ្ទះប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នៅតំបន់បឹងក្រកួន ស្រុកថ្មពួក ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។







ពិធីនេះសម្របសម្រួលដឹកនាំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។


*ភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ភូមិនេះស្ថិតចន្លោះបង្គោលព្រំដែនលេខ៤៦ និងលេខ៤៧។

-នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ បានចាប់ផ្ដើមរាយលួសបន្លា ដាក់កង់ឡាន ដាក់ក្រណាត់ខ្មៅ បិទផ្លូវចូលផ្ទះប្រជាជន និងបានបណ្ដេញប្រជាជនកម្ពុជាចេញពីលំនៅដ្ឋាន។

-កងទ័ពថៃ បើកការវាយប្រហារ និងឈ្លានពានទឹកដីកម្ពុជា ជាលើកទី២ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃ ក៏បានចាប់ផ្ដើមវាយប្រហារមកលើភូមិជោគជ័យ។


*ភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ភូមិនេះស្ថិតចន្លោះបង្គោលព្រំដែនលេខ៤២ និងលេខ៤៣។

-នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ បានចាប់ផ្តើមធ្វើសកម្មភាពដូចនៅភូមិជោគជ័យដែរ។

-នៅវេលារសៀល និងល្ងាចនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពថៃ បានបើកបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដែលស្ថិតនៅភូមិព្រៃចាន់ ដែលបណ្តាលឱ្យអ្នកភូមិ០១រូប បានបាត់បង់ជីវិត និង០៣នាក់រងរបួស។


-នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃ ក៏បានចាប់ផ្តើមបើកវាយប្រហារមកលើភូមិព្រៃចាន់ ដូចគ្នាទៅនឹងភូមិជោគជ័យដែរ។


*តំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៣៣ និងលេខ៣៦ តំបន់បឹងត្រកួនមានច្រកទ្វារតំបន់ព្រំដែន។ តំបន់បឹងត្រកួន ទល់មុខនឹងច្រកបានតាប្រាយ៉ា (ខេត្តស្រះកែវ)។


-តំបន់បឹងត្រកួន ក៏ជាតំបន់ដែលទទួលរងការវាយប្រហារលើកទី២ (ថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥) ពីសំណាក់កងទ័ពថៃ ដូចគ្នាទៅនឹងភូមិជោគជ័យ និងភូមិព្រៃចាន់ផងដែរ។ នាពេលថ្មីៗនេះ កងទ័ពថៃ បានដាក់ទូកុងតឺន័របិទផ្លូវ ជីកលេណដ្ឋាន បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវីល និងអគារសាធារណៈជាដើម (អាគារស្នាក់គយច្រកទ្វារព្រំដែនបឹងត្រកួន) ដែលផ្ទុយនឹងលទ្ធនៃកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។






សូមរម្លឹកផងដែរថា បើទោះជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ហើយដែលភាគីទាំងពីរបានឯកភាពគ្នា ជាពិសេសក្នុងចំណុចទី៤ ដែលបានចែងថា «ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន»។

តែផ្ទុយទៅវិញកងកម្លាំងយោធាថៃ បាននឹងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត តាមរយៈការរាយបន្លលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ៕







Previous Post Next Post