អភិបាលខេត្តកណ្ដាល ជំរុញឱ្យមន្ត្រីជំនាញបន្តសហការជាមួយកម្លាំងនៅតាមបណ្តាក្រុង ស្រុក បន្តស្រាវជ្រាវ តាមដានក្នុងភូមិសាស្រ្តរៀងខ្លួននិងត្រូវបន្តតាមដាន និងយកចិត្តទុកដាក់ចំពោះទីតាំងScam Online
ចេញផ្សាយថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៦
នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជេីញដឹកនាំ កិច្ចប្រជុំពិនិត្យរៀបចំកំណត់ហេតុចុះត្រួតពិនិត្យទីតាំងបុគ្គលិកចាក់ចេញពីកន្លែងធ្វើការងារពាក់ព័ន្ធនឹង Online Scams ។
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញឱ្យមន្ត្រីជំនាញត្រូវបន្តសហការជាមួយកម្លាំងជំនាញនៅតាមបណ្តាក្រុង ស្រុក បន្តស្រាវជ្រាវ តាមដានក្នុងភូមិសាស្រ្តរៀងខ្លួននិងត្រូវបន្តតាមដាន និងយកចិត្តទុកដាក់ចំពោះទីតាំងScam Online និងផ្សព្វផ្សាយបន្តពាក់ព័ន្ធការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងដែលគ្រប់គ្រងបាន ជាពិសេសវត្ថុតាង និងអនុវត្តន៍ឱ្យបានមុឺងម៉ាត់តាមអនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លេីការងារចូលរួមសាមគ្គីលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕




