រដ្ឋមន្រ្តីសុខាភិបាល៖ «អង្គភាពសុខាភិបាល ត្រូវជំរុញការផ្សព្វផ្សាយដែលផ្តល់ជាប្រយោជន៍ សុខភាពជូនសាធារណជន»
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋមន្រ្តីសុខាភិបាល៖ «អង្គភាពសុខាភិបាល ត្រូវជំរុញការផ្សព្វផ្សាយដែលផ្តល់ជាប្រយោជន៍ សុខភាពជូនសាធារណជន»

 រដ្ឋមន្រ្តីសុខាភិបាល៖ «អង្គភាពសុខាភិបាល ត្រូវជំរុញការផ្សព្វផ្សាយដែលផ្តល់ជាប្រយោជន៍ សុខភាពជូនសាធារណជន»

ចេញផ្សាយថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៦



រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ ខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។


ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាល នៅតាមអង្គភាព និងមូលដ្ឋានសុខាភិបាលទូទាំងប្រទេសក្នុងការបំពេញតាមតួនាទីភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ដែលឆ្លុះបញ្ចាំងនូវភាពរឹងមាំ និងទំនួលខុសត្រូវខ្ពស់ ក្នុងវិស័យសុខាភិបាល។ បន្ថែមពីនេះ ក៏ទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងការមកទទួលសេវាសុខាភិបាល កាន់តែច្រើនឡើង។


ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ មួយចំនួនដើម្បីជំរុញ និងគាំទ្រដល់វិស័យសុខាភិបាល កាន់តែមានគុណភាព ប្រសិទ្ធភាព និងល្អប្រសើរថែមទៀត ដូចខាងក្រោម៖

- ត្រូវខិតខំកសាងសមត្ថភាពមន្ត្រីរាជការ ជាពិសេសលើកស្ទួយសមត្ថភាពនារីបន្ថែមពីលើបរិបទ gender 

- បន្តការងារស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅតាមខេត្តជាប់ព្រំដែន តាមរយៈការប្រជុំ និងចុះទៅមើលផ្ទាល់

- ពង្រឹងការអនុវត្តឱ្យបានល្អទៅលើការប្រើប្រាស់បណ្តាញសង្គមក្នុងវិជ្ជាជីវៈរបស់ខ្លួន

- គ្រប់អង្គភាព និងមូលដ្ឋានសុខាភិបាលទាំងអស់ យកចិត្តទុកដាក់លើការងារកែទម្រង់វិស័យសាធារណៈ

- ជំរុញការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថបុរាណ

- ពង្រឹងលិខិតបទដ្ឋាននៃការគ្រប់គ្រងសេវាកម្មឱសថ និងផលិតផលសុខភាពទាំងឡាយឱ្យបានត្រឹមត្រូវ

- ក្រុមរថយន្តគិលានសង្រ្គោះ ត្រូវពិនិត្យយន្តការ និងវិធីសាស្រ្តបន្ថែមទៀត នៅតាមទីសាធារណៈ កាន់តែឆាប់រហ័ស ដើម្បីធានាការជួយសង្គ្រោះទាន់ពេលវេលា

- បន្តពង្រឹងសមត្ថភាព និងគុណភាពសេវា នៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព

- បន្តពង្រឹងនិយ័តកម្មក្នុងវិស័យឯកជន។









Previous Post Next Post