អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសំណើរសុំបង្កើតរោងចក្រថ្មីចំនួន២ ក្រុមហ៊ុន
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសំណើរសុំបង្កើតរោងចក្រថ្មីចំនួន២ ក្រុមហ៊ុន

 អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសំណើរសុំបង្កើតរោងចក្រថ្មីចំនួន២ ក្រុមហ៊ុន ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ច និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ

ចេញផ្សាយថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦


នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសំណើសុំបង្កើតរោងចក្រថ្មីចំនួន ២ ក្រុមហ៊ុន ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ច និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។



តាមរយៈកិច្ចប្រជុំនេះ គម្រោងវិនិយោគដែលត្រូវបានពិនិត្យ និងអនុម័ត រួមមាន៖

១. ក្រុមហ៊ុន កាកា (ខេមបូឌា) អៅដរ លីវីង ឯ.ក (KAKA (CAMBODIA) OUTDOOR LIVING CO., LTD): វិនិយោគលើការបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម សម្ភារប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ទ្វាររបង និងគ្រឿងបន្ទាប់បន្សំផ្សេងៗ។

២. ក្រុមហ៊ុន ស៊ីនរុន មេធល ប្រដាក់ ឯ.ក (XINRUN METAL PRODUCT CO., LTD): វិនិយោគលើការបង្កើតរោងចក្រកែច្នៃលោហធាតុ (រួមមាន ស៊ុមកៅអី តុ វិស រឺស័រ និងកន្លាស់)។

រោងចក្រទាំង២ នេះ មានទីតាំងស្ថិតនៅ ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


ការសម្រេចអនុម័តនេះ បង្ហាញពីការជឿជាក់របស់អ្នកវិនិយោគមកលើសក្តានុពលនៃខេត្តព្រះសីហនុ ជាពិសេសតំបន់ស្រុកព្រៃនប់ ដែលកំពុងប្រែក្លាយជាតំបន់ឧស្សាហកម្មដ៏សំខាន់។ គម្រោងទាំងនេះមិនត្រឹមតែជួយបង្កើនផលិតផលក្នុងស្រុកសម្រាប់ការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋតាមរយៈការផ្តល់ការងារយ៉ាងច្រើនសន្ធឹកសន្ធាប់។


ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យក្រុមហ៊ុនទាំងពីរ ត្រូវអនុវត្តតាមច្បាប់ជាធរមាន បទដ្ឋានបច្ចេកទេស និងគិតគូរខ្ពស់ពីផលប៉ះពាល់បរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕












Previous Post Next Post