កម្ពុជា និងប្រេស៊ីលឯកភាពបង្កើតផែនការសកម្មភាពជាក់ស្តែងដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កម្ពុជា និងប្រេស៊ីលឯកភាពបង្កើតផែនការសកម្មភាពជាក់ស្តែងដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា

 កម្ពុជា និងប្រេស៊ីលឯកភាពបង្កើតផែនការសកម្មភាពជាក់ស្តែងដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥

ចេញផ្សាយថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦



ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។



ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះការតែងតាំងលោកជំទាវជាឯកអគ្គរដ្ឋទូតដែលមាននិវេសដ្ឋាននៅកម្ពុជាដំបូងគេ និងការបើកស្ថានទូតនៅកម្ពុជា ដែលជាការឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈរនៃចំណងការទូត និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលមានរយៈពេល៣២ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩៤។



ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីលទ្ធភាពគួរជាទីមោទនៈលើការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងប្រេស៊ីល តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីសហប្រតិបត្តិការទេសចរណ៍កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។


ឯកឧត្តមរដ្ឋមន្រ្តី បានស្នើរៀបចំឱ្យមានផែនការសកម្មភាពជាក់ស្តែង និងលម្អិតតាមដំណាក់កាលនីមួយៗ ដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលសំដៅជំរុញកំណើនភ្ញៀវទេសចរ ការវិនិយោគក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំងពីរកាន់តែសកម្ម និងជាប្រយោជន៍ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។


ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជូនពររបស់ឯកឧត្តមរដ្ឋមន្រ្តី និងបានសម្តែងនូវការគាំទ្រចំពោះសំណើខាងលើ ដោយបានប្តេជ្ញាសម្របសម្រួលជាមួយក្រសួងទេសចរណ៍ប្រេស៊ីល ដើម្បីជំរុញឱ្យមានផែនការសកម្មភាពជាក់ស្តែងសម្រាប់អនុវត្តអនុស្សរណៈនៃការយោគយល់ដែលបានចុះកន្លងមក ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ។


(កម្មវិធីជំនួបដៃគូសហប្រតិបត្តិការអន្តរជាតិទី១២ ឆ្នាំ២០២៦)។










Previous Post Next Post