ឯកឧត្តម ហ៊ឺ​ វីរៈ​អញ្ជើញជួប​សំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជនស្ម័គ្រចិត្តគ្រីស្ទបរិស័ទកម្ពុជា
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ហ៊ឺ​ វីរៈ​អញ្ជើញជួប​សំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជនស្ម័គ្រចិត្តគ្រីស្ទបរិស័ទកម្ពុជា

 ពិធី​ជួប​សំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជនស្ម័គ្រចិត្តគ្រីស្ទបរិស័ទកម្ពុជា 

ចេញផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦



នាល្ងាច​ថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦​ ឯកឧត្តម ហ៊ឺ​ វីរៈ​ ប្រធាន​នាយកដ្ឋាន​ជំរុញ​ចលនា​វប្បធម៌​ សាសនា​ និង​ប្រវត្តិសាស្ត្រ​ នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បានដឹកនាំ​ក្រុម​ការងារជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជនស្ម័គ្រចិត្តគ្រីស្ទបរិស័ទកម្ពុជា ប្រមាណ​ជាង​ ៣០០រូប​ នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា។ 



ជំនួប​សំណេះសំណាល​នេះ​ រៀបចំ​ឡើង​ក្នុង​គោលបំណងបង្កើនឱកាសប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នាកាន់តែជិតស្និទ្ធ ពិភាក្សាផ្លាស់ប្ដូរទស្សនៈ គំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មសាសនាទាំងអស់នៅកម្ពុជា។

នាឱកាសនេះក៏មានការឡើងអានរបាយការណ៍ស្វាគមន៍ ដោយលោកគ្រូ អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ដោយបានរំលេចពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និង ស.ស.យ.ក. តាមរយៈសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌កន្លងមក លើវិស័យអប់រំ សេដ្ឋកិច្ច សុខាភិបាល អភិវឌ្ឍន៍ជនបទ សង្គមកិច្ច បរិស្ថាន និងវិស័យកសិកម្មជាដើម។




ទន្ទឹមនឹងនេះមានការឡើងធ្វើបទបង្ហាញអំពី "សហភាពសហព័ន្ធយុវជនកម្ពុជា" ដោយ ឯកឧត្តម​ ឈួរ សុបញ្ញា អនុប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត និងបទបង្ហាញស្ដីពី "នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត" ដោយ ឯកឧត្តម ជាង សិឡាសុមាឫទ្ធិវង្ស សមាជិកនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត ជូនអង្គពិធីផងដែរ។

បន្ថែមលើនេះទៅទៀត ឯកឧត្តមប្រធាន បានផ្ដល់អនុសាសន៍មួយចំនួនជូនដល់អង្គពិធីរួមមាន៖ បន្តចូលរួមការងារមនុស្សធម៌ សប្បុរសធម៌ និងព្រឹត្តិការណ៍សង្គម តាមការអំពាវនាវ របស់ប្រធាន ស.ស.យ.ក. ខេត្ត​ បន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យមានចំណេះ ជំនាញ ជាពិសេសសម្របខ្លួនឱ្យទាន់ទៅនឹងបរិបទឌីជីថលនាពេលបច្ចុប្បន្ន និងបំពេញការងារឱ្យមានប្រសិទ្ធភាពដើម្បីជួយសង្គមមានការអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងបន្តចែករំលែកអំពើល្អ សេចក្ដីស្រឡាញ់ ដាស់តឿនគ្នាទៅវិញទៅមក មានការយោគយល់អធ្យាស្រ័យ រួមរស់ជាមួយគ្នាដោយសុខរមនាផ្នែកសាសនា ក្នុងនាមជាសាសនិកគ្រីស្ទ។

ជាកិច្ច​បញ្ចប់​ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណ និងកោតសរសើរ លោកគ្រូគង្វាល លោក​ លោកស្រី និងគ្រីស្ទបរិស័ទទាំងអស់ ដែលបានសហការគ្នា និងខិតខំចំណាយពេលវេលាដ៏មាន​តម្លៃរបស់ខ្លួន ឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមបម្រើតាមព្រះវិហារ ក្រុម​ជំនុំ និងជួយដល់សហគមន៍ តាមរយៈការរួមចំណែកក្នុងការរក្សានូវសុខសន្តិភាព និងសកម្មភាពល្អៗជាច្រើន ដើម្បីបម្រើដល់ផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយសុខុមាលភាពក្នុងសហគមន៍យើង។ ជាមួយ​គ្នា​នោះ​​ ឯកឧត្តម​ប្រធាន​ បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ជា​សៀវភៅ​សរសេរ​ ស.ស.យ.ក.​ ចំនួន​ ៣០០​ ក្បាល​ ជូន​ដល់​សមាជិក​ សមាជិកា​ក្នុង​អង្គ​ពិធី​ផងដែរ​៕






Previous Post Next Post