ឱកាសការងារជិត៣ពាន់កន្លែងផ្ដល់ជូនបងប្អូនអតីតពលករ និងប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឱកាសការងារជិត៣ពាន់កន្លែងផ្ដល់ជូនបងប្អូនអតីតពលករ និងប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

 ក្រសួងការងារនាំយកឱកាសការងារជិត៣ពាន់កន្លែងផ្ដល់ជូនបងប្អូនអតីតពលករ និងប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ចេញផ្សាយថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៦


បាត់ដំបង៖ វេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តដំណើរការយ៉ាងសស្រាក់សស្រាំនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាក់ស្ដែង នាព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ វេទិកាការងារនេះត្រូវបានធ្វើឡើងនៅបរិវេណវត្តរតនៈភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបាននាំយកឱកាសការងារផ្ដល់ជូនបងប្អូនអតីតពលករ និងប្រជាពលរដ្ឋសរុបប្រមាណ៧០០នាក់ ព្រមជាមួយការផ្សព្វផ្សាយពីសារៈប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់យុវជន។




ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា វេទិកាការងារនៅស្រុកភ្នំព្រឹកនេះដែរ គឺមានតំណាងរោងចក្រ សហគ្រាសធំៗចំនួន៥ បានចុះមកជ្រើសរើសបុគ្គលិកដោយផ្ទាល់សរុប ២ ៦៩០កន្លែង ក្នុងចំណោមឱកាសការងារសរុបទូទាំងប្រទេសជាង៨ម៉ឺនកន្លែង។ ក្រៅពីការងារក្នុងស្រុក ក៏មានការចូលរួមពីសមាគម TAFTAC តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ និងក្រុមហ៊ុនជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុន ដើម្បីផ្តល់ជម្រើសការងារបន្ថែមជូនដល់ប្រជាពលរដ្ឋផងដែរ។


ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ការធ្វើការងារនៅក្នុងប្រទេស មិនត្រឹមតែផ្តល់ប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារល្អប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យបងប្អូនបានរស់នៅជួបជុំក្រុមគ្រួសារ មើលថែទាំកូននិងឪពុកម្ដាយ ក៏ដូចជាចៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេស។ អ្វីដែលពិសេសបំផុតនោះ គឺកម្មករនិយោជិតនឹងទទួលបាននូវការគាំពារ និងសារៈប្រយោជន៍ជាច្រើនពី ប.ស.ស. មានដូចជា៖ ផ្នែកថែទាំសុខភាព ផ្នែកសោធននិវត្តន៍ និងផ្នែកហានិភ័យការងារ ដែលសុទ្ធតែជាតម្រូវការចាំបាច់ទាំងពេលបច្ចុប្បន្ន និងនៅពេលចាស់ចូលនិវត្តន៍។


ឯកឧត្តម យឹម ស៊ីណន ក៏បានលើកទឹកចិត្តយ៉ាងមុតមាំដល់យុវជន ជាពិសេស អតីតពលករដែលត្រឡប់មកពីប្រទេសថៃ ឱ្យចាប់យកឱកាសចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលកំពុងផ្តល់ជូនយ៉ាងទូលំទូលាយដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M)។ ឯកឧត្តមសង្កត់ធ្ងន់ថា «ការមានជំនាញពិតប្រាកដ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង»។


គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានបំណងចង់ដឹងព័ត៌មានលម្អិតបន្ថែមអំពីឱកាសការងារក្នុងនិងក្រៅប្រទេស សារៈប្រយោជន៍ ប.ស.ស. កម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET 1.5M ឬចំណេះដឹងផ្សេងៗទៀត សូមទាក់ទងមកកាន់លេខ Hotline ១២៩៧ និងលេខ ១២៨៦៕





Previous Post Next Post