ការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ

 ប្រមុខក្រសួងមហាផ្ទៃ ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ

ចេញផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦



ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងប្រកាសអន្តរក្រសួងស្តីពីការបែងចែកចំណូលពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រកាសអន្តរក្រសួងទាំងពីរនេះ ជាលិខិតបទដ្ឋានគតិយុត្តដ៏រឹងមាំ ក្នុងការធានាប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែមានភាពច្បាស់លាស់ មានគណនេយ្យភាព និងឆ្លើយតបចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំប្រកាសអន្តរក្រសួងទាំងពីរនេះ រហូតសម្រេចបានជោគជ័យ និងដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានបញ្ជីសេវាដែលមានលក្ខណៈសមស្រប ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ស្របតាមស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅជាក់ស្តែងនៅក្នុងមូលដ្ឋាន។

បន្ថែមពីនេះ ឯកឧត្តម បានគូសបញ្ជាក់ថា យន្តការនេះ មានគោលបំណងសំខាន់ក្នុងការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាល ឱ្យមកស្ថិតនៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការិយាធិបតេយ្យ និងភាពស្មុគស្មាញនានា ដែលមកដល់បច្ចុប្បន្ន ក៏បានបង្កើតមធ្យោបាយផ្ដល់សេវាតាមបច្ចេកវិទ្យាឌីជីថលថែមទៀត។

ឯកឧត្តមសង្កត់ធ្ងន់ថា ការផ្តល់សេវារដ្ឋបាលតាមច្រកចេញចូលតែមួយ គឺជារូបភាពជាក់ស្តែងមួយនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្ដល់សមត្ថកិច្ចឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចេញលិខិតបញ្ជាក់ លិខិតអនុញ្ញាត អាជ្ញាបណ្ណ ឬបណ្ណអនុញ្ញាតផ្សេងៗជូនប្រជាពលរដ្ឋ។ ជាពិសេស គឺជាការបដិបត្តិ គោលការណ៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

បើតាមរបាយការណ៍របស់ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ការរៀបចំប្រកាសអន្តរក្រសួងទាំងពីរនេះ គឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ ។ ទី១. ការកំណត់ឱ្យបានច្បាស់លាស់នូវប្រភេទសេវារដ្ឋបាល ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីផ្តល់មូលដ្ឋានច្បាប់គ្រប់គ្រាន់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ ទី២. គឺការរៀបចំបញ្ជីប្រភេទសេវារដ្ឋបាល និងកំណត់តម្លៃសេវាទាំងអស់ជាតម្លៃអតិបរមា ដែលជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដាក់ចេញនូវដីកាស្ដីពីការកំណត់តម្លៃសេវាជាក់ស្តែងសម្រាប់អនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយតម្លៃជាក់លាក់នោះ មិនត្រូវលើសពីតម្លៃអតិបរមាដែលបានកំណត់ឡើយ។ ទី៣. គឺដើម្បីបែងចែក និងគ្រប់គ្រងចំណូល ដែលទទួលបានពីការផ្តល់សេវារដ្ឋបាលឱ្យមានភាពច្បាស់លាស់ ស្របតាមច្បាប់ពាក់ព័ន្ធ និងទី៤. គឺការពង្រឹង និងលើកកម្ពស់ភាពជាម្ចាស់ ព្រមទាំងសមត្ថភាពរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដោយធានាឱ្យសេវាទាំងអស់មានគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន៕









Previous Post Next Post