ប្រមុខក្រសួងមហាផ្ទៃ កោតសរសើរចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីមូលដ្ឋាន
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ប្រមុខក្រសួងមហាផ្ទៃ កោតសរសើរចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីមូលដ្ឋាន

 ប្រមុខក្រសួងមហាផ្ទៃ កោតសរសើរចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីមូលដ្ឋាន បានបម្រើជាតិ និងពលរដ្ឋប្រកបដោយការទទួលខុសត្រូវ

ចេញផ្សាយថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦



ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្ដែងកោតសរសើរខ្ពស់ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីមូលដ្ឋាន បានបម្រើជាតិ និងប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ។

ក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍ថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានសម្ដែងនូវការកោតសរសើរខ្ពស់បំផុតចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ បុគ្គលិក និងមន្ត្រីភូមិទាំងអស់ ដែលបានខិតខំបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវ និងការលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន»។

ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា ផ្អែកលើលទ្ធផលនៃការបូកសរុប ការវាយតម្លៃ និងកិច្ចពិភាក្សារបស់អង្គសន្និបាត បានពិនិត្យឃើញនូវសមិទ្ធផល ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងអាទិភាពសម្រាប់អាណត្តិទៅមុខទៀត។ ជាពិសេស អង្គសន្និបាត បានបញ្ជាក់ថា ក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាស្ថាប័នតំណាងឱ្យប្រជាពលរដ្ឋ និងជារដ្ឋបាលនៅកៀកជិតបំផុតរបស់ប្រជាពលរដ្ឋ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយនូវគោលនយោបាយ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលទៅជាសេវាសាធារណៈ ការអភិវឌ្ឍ និងលទ្ធផលជាក់ស្ដែងនៅមូលដ្ឋានរៀងៗខ្លួន។

ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ថែមថា សមិទ្ធផលនៅក្នុងអាណត្តិទី៥ មិនត្រឹមតែបានបង្ហាញពីការខិតខំប្រឹងប្រែង និងការរីកចម្រើនរបស់រដ្ឋបាលថ្នាក់មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតនូវមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការបន្តពង្រឹងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិឱ្កាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ៕






Previous Post Next Post