អភិបាលខេត្តកំពង់ស្ពឺ ដាស់តឿនដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវតាមដាន និងបង្ក្រាបឱ្យបានរាល់សកម្មភាព ឆបោកតាមប្រព័ន្ធអនឡាញ (Scam Online)
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិបាលខេត្តកំពង់ស្ពឺ ដាស់តឿនដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវតាមដាន និងបង្ក្រាបឱ្យបានរាល់សកម្មភាព ឆបោកតាមប្រព័ន្ធអនឡាញ (Scam Online)

 អភិបាលខេត្តកំពង់ស្ពឺ ដាស់តឿនដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវតាមដាន និងបង្ក្រាបឱ្យបានរាល់សកម្មភាព ឆបោកតាមប្រព័ន្ធអនឡាញ (Scam Online)

ចេញផ្សាយថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦



ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដាស់តឿនដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវតាមដាន និងបង្ក្រាបឱ្យបានរាល់សកម្មភាព ឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ដែលកំពុងរីករាលដាល។ ទន្ទឹមនឹងនោះ ត្រូវចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកជនខិលខូច ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមផងដែរ។



ការលើកឡើងពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើឡើង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្នុងពេល ឯកឧត្ដម និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

‎ក្នុងឱកាសនោះដែរ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត ក៏ដូចជាមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការសម្រេចបាននូវសមិទ្ធផលនានាក្នុងខែមីនាកន្លងទៅ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃរដ្ឋបាលខេត្ត គឺអាស្រ័យលើស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

‎ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានជំរុញឱ្យគ្រប់មន្ទីរអង្គភាព និងរដ្ឋបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរៀបចំតុបតែងលម្អតាមទីសាធារណៈ និងកន្លែងកម្សាន្តនានា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឯកឧត្តមបានដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវបង្កើនការយាមកាម និងល្បាតនៅតាមតំបន់គោលដៅសំខាន់ៗ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសការអនុវត្តច្បាប់ចរាចរណ៍ និងការការពារសុវត្ថិភាពទ្រព្យសម្បត្តិប្រជាពលរដ្ឋ។


ទោះបីក្នុងរដូវកាលត្រៀមឈប់សម្រាកបុណ្យទានក៏ដោយ ឯកឧត្តម បានផ្ដាំផ្ញើដល់មន្ត្រីរាជការទាំងអស់ មិនត្រូវធ្វេសប្រហែសក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋនោះទេ គឺត្រូវមានមន្ត្រីប្រចាំការដើម្បីដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។

‎ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន សហការជាមួយកងកម្លាំងនគរបាលចរាចរណ៍ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ ជាពិសេសនៅតាម បណ្តារោងចក្រ សហគ្រាស នានាក្នុងខេត្ត។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ត្រូវអប់រំដល់បងប្អូនកម្មករ កម្មការិនី និងអ្នកបើកបររថយន្តដឹកកម្មករ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឱ្យមានការបាត់បង់ជីវិត និងរបួសស្នាម។

‎ឯកឧត្តមបានណែនាំដល់អភិបាលក្រុង-ស្រុកទាំង ៩ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ត្រូវចុះផ្ទាល់ដើម្បីក្តាប់សភាពការណ៍ និងដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសក្នុងអំឡុងពេលត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីនេះ ត្រូវធានាថាគ្រប់ទីកន្លែងកម្សាន្តទាំងអស់មានសុវត្ថិភាពខ្ពស់៕








Previous Post Next Post